ក្រុមហ៊ុន អេច អេស ស៊ី ខូអិលធីឌី ឧបត្ថម្ភ ម៉ូតូម៉ាកហុងដា១០គ្រឿង និងរថយន្តហ្វត ស៊េរីឆ្នាំ២០២៣ ចំនួនមួយគ្រឿង ជូនដល់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ

ភ្នំពេញ៖ ក្រុមហ៊ុន អេច អេស ស៊ី ខូអិលធីឌី បានឧបត្ថម្ភ ម៉ូតូម៉ាក ហុងដា ចំនួន១០គ្រឿង និងរយថន្តហ្វត ភីកអាប់(FORD PICK UP) ស៊េរីឆ្នាំ២០២៣ ចំនួនមួយគ្រឿង ជូនដល់អធិការដ្ឋាន នគរបាលខណ្ឌ ដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ ប្រើប្រាស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម។

ពិធីប្រគល់និងទទួល រថយន្តនិងម៉ូតូខាងលើ បានធ្វើឡើងនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ និង វត្តមានលោកឧកញ៉ា សុខ ហុង ប្រធានក្រុមហ៊ុនអេច អេស ស៊ី ខូអិលធីឌី។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ាប្រធានក្រុមហ៊ុន អេច អេស ស៊ី ខូអិលធីឌី ដែលបានឧបត្ថម្ភនូវរថយន្តនិង ម៉ូតូ ចំនួន១១គ្រឿង មកដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នេះជាកាយវិកាដ៏សប្បុរសរបស់លោកឧកញ៉ាប្រធានក្រុមហ៊ុន ក្នុងការគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលនឹងកំពុងបំពេញភារកិច្ច យ៉ាងមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានី ភ្នំពេញ ក៏បានណែនាំដល់កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដែលបានទទួលនូវម៉ូតូនិងរថយន្តខាងលើត្រូវយកទៅប្រើប្រាស់នឹងថែរក្សាឱ្យបានល្អ និងយកទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ហាមយកមធ្យោបាយទៅប្រើប្រាស់ខុសទិសដៅ។

សូមបញ្ជាក់ថាមធ្យោបាយរថយន្តនឹងម៉ូតូខាងលើនឹងមានការបែកចែកប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក អធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner