ពិធី ប្រកាសបិទផ្សាយ ជាសាធារណ: នូវឯកសារនៃកាវិន្និច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធ នៅស្រុកបន្ទាយ មាស ខេត្តកំពត

កំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា នៅស្រុកបន្ទាយមាស បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ឆ្នាំហើយ ដែលទទួលបានលទ្ធផលដោយបានចុះបញ្ជីរួចបានចំនួន ៦២ភូមិ បានត្រៀមបិទផ្សាយទិន្នន័យជាសាធារណៈចំនួន ០៦ភូមិ បាននិងកំពុងរៀបចំបិទផ្សាយបន្តចំនួន ០៣ភូមិ កំពុងចុះបញ្ជី ចំនួន ០១ ភូមិ ។

ចំពោះភូមិទូកមាស មានផ្ទៃដីសរុបចំនួន ៤៦១ហិកតា ក្នុងនោះដីលំនៅឋាន ១១៥ហិកតា និងដីកសិកម្ម ៣៤៦ហិកតា មានក្បាលដីសរុបចំនួន ១២៣៤ ក្បាលដី ស្មើនឹង ២៩៨គ្រួសារ ដែលត្រូវធ្វើការប្រកាសបិទផ្សាយ ទិន្នន័យជាសាធារណៈនៅពេលនេះ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner