៨០% នៃកងកម្លាំងទាហានជើងទឹកអ៊ុយក្រែនឈរជើងនៅទីក្រុងដូណេតក៍ បានស្លាប់ និងរងរបួសធ្ងន់

កៀវ៖ មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែនលោក Alexander បាននិយាយថា កងកម្លាំងរបស់លោកសុទ្ធតែជាទាហានមានជំនាញខ្ពស់ និងមានបទពិសោធន៍ ១០០%។ តែឥឡូវនេះ ៨០%នៃកងកម្លាំងរបស់លោកបានស្លាប់ និងរងរបួសធ្ងន់។
ថ្លែងនៅជិតសមរភូមិជួរមុខ ភាគខាងត្បូងនៃទីក្រុងសេវើរ៉ូដូណេត មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែនរូបនេះ បានបញ្ជាក់ថា ទាហានស្នូលដែលមានបទពិសោធន៍ច្រើនឆ្នាំ ដែលបានប្រយុទ្ធជាមួយគ្នាតាំងពីឆ្នាំ ២០១៨មក ត្រូវបានបាត់បង់ជីវិត។

អ្នកគ្រូពេទ្យព្យាបាលរបួសដល់កងទ័ពក្នុងសង្គ្រាម កញ្ញា Iryna បាននិយាយថា នាងចាប់ផ្ដើមហត់នឿយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរយៈពេល ៤ខែមកនេះ។ នាងរំពឹងថា ជីវិតរបស់នាងនឹងអាចវិលត្រលប់ទៅមករកភាពប្រក្រតីវិញ ដែលនាងអាចគេងមើលខ្សែភាពយន្ត Netflix, បរិភោគអាហារឆ្ងាញ់ៗ និងរស់នៅជាមួយគ្រួសាររបស់នាងដោយរីករាយ។

គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះបានផ្ដល់ផលប៉ះពាល់ជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកជំនាន់ក្រោយ៕ ប្រភព៖ Sky News ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner