ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោក ចូ បៃដិន អបអរសាទរដល់ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយជូន លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចូលរួមអបអរសាទរ ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ។

ជាមួយនឹងការរំពឹងអំពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានថ្វាយព្រះពរ លោកប្រធានាធិបតី លោក ចូ បៃដិន ឱ្យមានសុខភាពល្អ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តន៍ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner