រុស្ស៊ី-វេណេស៊ុយអេឡា ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងនឹងទណ្ឌកម្មលោកខាងលិច

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ និងសមភាគីវេណេស៊ុយអេឡាដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូ គឺលោក ខាឡូស ហ្វារៀ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញពីការត្រៀមខ្លួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យចម្បងៗដ៏ធំទូលាយមួយចំនួន ។

លោក ឡារូវ បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយជាមួយលោក ហ្វារៀ ថា យើងបានយល់ព្រមក្នុងការលើកកម្ពស់ការងារលើគម្រោង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន ក្នុងនោះរួមមានទាំងថាមពល ឱសថ ឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យាយោធាជាដើម។

ប្រមុខការទូតទាំងពីរបានគូសបញ្ជាក់ថា សកម្មភាពរបស់ប្រទេសលោកខាងលិចមួយចំនួន ក្នុងការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋអធិបតេយ្យ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ពលរដ្ឋ។

ទន្ទឹមគ្នា លោក ហ្វារៀ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនវេណេស៊ុយអេឡា និងរុស្ស៊ីកំពុងធ្វើការលើគម្រោងជាក់លាក់ក្នុងវិស័យថាមពល ហើយភាគីទាំងពីរក៏កំពុងរិះរកវិធីដើម្បីឆ្លងផុតឧបសគ្គដែលមានស្រាប់ ដែលបង្កើតឡើងដោយទណ្ឌកម្មរបស់លោកខាងលិចផងដែរ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner