លោក ហ្សេលេនស្គី ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស ផ្តោតសំខាន់លើបញ្ហាសន្តិសុខ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន សរសេរសារបង្ហោះនៅលើ Twitter នៅថ្ងៃអង្គារសប្តាហ៍នេះថា លោកបានពិភាក្សាអំពីបញ្ហាសន្តិសុខជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បានថ្លែង អំណរគុណចំពោះលោក ចនសុន សម្រាប់ការសម្រេចចិត្តនា ពេលថ្មីៗនេះ ក្នុងការផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែនចំនួន ១ពាន់លានផោន ឬប្រហែល ១.២ពាន់លានដុល្លារ និងកញ្ចប់ ជំនួយយោធាថ្មីចំនួន ១០០លានផោន ឬប្រហែល ១២០លាន ដុល្លារ។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហា សន្តិសុខស្បៀងអាហារពិភពលោក និងការធានាសន្តិសុខសម្រាប់ អ៊ុយក្រែនផងដែរ។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានថ្លែងអំណរគុណ ផងដែរដល់អង់គ្លេស ចំពោះឆន្ទៈក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ស្តីពីការស្តារប្រទេសអ៊ុយក្រែនឡើងវិញនៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា នៅថ្ងៃទី៤ ខែកក្កដា លោក ចនសុន បានប្រកាសថា ទាំងស្កុតលែននិងវែលបានអនុម័តលើការបែងចែកជំនួយសន្តិសុខសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ១២០លានដុល្លារ។ ដោយឡែកកាល ពីថ្ងៃទី២៩ ខែមិថុនា រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ជាក់ដែរថា ទីក្រុងឡុងដ៍នឹងផ្តល់ជំនួយយោធាចំនួន ១.២ពាន់លានដុល្លារទៀតសម្រាប់អ៊ុយក្រែន ធ្វើឱ្យការផ្តល់ជំនួយសរុបកើនជាង ២.៣ពាន់លានផោន ចាប់តាំងពីការផ្ទុះជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner