ឯកឧត្តម អម សុភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការថែទាំសុខភាព មាតា និងទារក

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដោយមានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ហ្វីលីប អេរីតឃីតឈឺ នាយកប្រតិបត្តិមូលនិធិទឹកស្អាត និងថែទាំសុខភាពព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលផងដែរ ។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃ៦-៧ ខែកក្កដា ឆ្នាំ២០២២ រៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្ត និងមូលនិធិទឹកស្អាត និងគាំពារសុខភាព ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះគឺជាស្នូល នៃភាពពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងការថែទាំសុខភាពមាតា និងទារក គឺជាការប្រសើរដែលយើងបានគិតគូរ ដល់អ្នកផ្តល់សេវាសក្តិសមជាអ្នកផ្តល់សេវាប្រកប ដោយគុណភាព ជាពិសេសមន្ត្រីឆ្មប ។

ឯកឧត្តម អម សុភា មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក
នាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្តោតលើការយកចិត្តទុកដាក់លើការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចិរភាព ។

ក្នុងឱកាសនោះឯកឧត្តម អម សុភា បានថ្លែងអំណរគុណចំពោះសប្បុរសជននៃប្រជាជនសឹង្ហបូរីតាមរយៈលោក ហ្វីលីប ដែលបានផ្តល់ជំនួយឧបត្ថម្ភដល់វគ្គបណ្តុះបណ្តាលនេះ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលជាមន្ត្រីឆ្មបត្រូវក្រេបយកចំណេះ ដឹងបន្ថែម ព្រមទាំងបន្តខិតខំយកចិត្តទុកដាក់ថែទាំសុខភាពមាតានិងទារក ដើម្បីជាធនធានមនុស្សប្រកបជំនាញ បទពិសោធន៍ និងគុណធម៌ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនអតិថិជនប្រកបដោយក្រមសីលធម៌។ ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូពេទ្យដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃនេះបន្តខិតខំរៀនសូត្រនិងយកចំណេះដឹងទាំងនេះទៅអនុវត្តផ្តល់សេវាប្រកបដោយសុវត្ថិភាព ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner