ប្រមុខការទូតរុស្ស៊ី លោកខាងលិចចង់ប្រែក្លាយអ៊ុយក្រែន ទៅជារដ្ឋណាស៊ីថ្មី

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីលោក សឺហ្គៃ ឡារូវ ត្រូវបាន ដកស្រង់ សម្តីដោយទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រទេស លោកខាងលិចកំពុងស្វែងរកការប្រែក្លាយអ៊ុយក្រែនទៅជា “រដ្ឋណាស៊ីថ្មី ឬ neo-Nazi” ដោយបើកចំហ ដើម្បីដាក់កន្លែង ឈរជើងយោធា ដែលនឹងបង្កការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី។

បើតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក ឡារូវ បានប្រាប់មេដឹកនាំ ម៉ុងហ្គោលីយ៉ាងលម្អិតអំពីអ្វីដែលវិមានក្រឹមឡាំងហៅថា ប្រតិបត្តិការ យោធាពិសេសនៅអ៊ុយក្រែន។

លោក ឡារូវ បានបញ្ជាក់ដូច្នេះថា យើងចាប់អារម្មណ៍អំពីរបៀបដែល អ្នកតំណាងនៃរដ្ឋាភិបាលទីក្រុងកៀវកំពុងប្រព្រឹត្ត និងបន្តអាកប្បកិរិយា នៅក្នុងប្រទេសអ៊ុយក្រែន ហើយយើងនឹងបង្ហាញការពិតដល់ សហគមន៍ពិភពលោក។ ប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមថា ជាអកុសលលោកខាងលិចកំពុង ធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងការងាររបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលផ្តល់ ព័ត៌មានក្នុងគោលបំណងបង្ហាញការពិត អំពីអ្វីដែលកំពុងកើតឡើងនៅ ក្នុងប្រទេសអ៊ុយក្រែន។

លោក ឡារូវ ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ក្នុងពិភពលោក ខិតខំ ប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលពិភពលោក កំពុង វិវឌ្ឍន៍ក្នុងលក្ខណៈស្មុគស្មាញបំផុត៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner