ប្រមុខការទូតអាមេរិក នឹងស្វែងរកការដាក់សម្ពាធបន្ថែមលើរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី

វ៉ាស៊ីនតោន៖ អ្នកការទូតបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នឹងអំពាវនាវដល់ប្រទេស G20 នៅសប្តាហ៍ នេះ ឱ្យដាក់សម្ពាធលើរុស្ស៊ី ឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិ ក្នុងការបើកផ្លូវសមុទ្រឡើងវិញ ដែលរារាំង ដោយជម្លោះអ៊ុយក្រែន ហើយព្រមានម្តងទៀតដល់ចិនកុំឱ្យគាំទ្រកិច្ច ប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។

លោក រ៉ាមីន ធូលូអ៊ី ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុក កិច្ចការសេដ្ឋកិច្ច និងធុរកិច្ចបានប្រាប់អ្នកយកព័ត៌មានថា លោក ប្លីងគែន នឹងលើកឡើងពីបញ្ហាសន្តិសុខថាមពល និងគំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ ដើម្បីព្យាយាមនាំយកគ្រឿងឧបភោគ បរិភោគ និងជីរបស់អ៊ុយក្រែន ព្រមទាំងរុស្ស៊ី ត្រឡប់ទៅកាន់ ទីផ្សារពិភពលោកវិញ។

លោក ប្លីងគែន បានធ្វើដំណើរទៅកាន់តំបន់អាស៊ី នៅថ្ងៃពុធសប្តាហ៍ នេះ សម្រាប់កិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រសប្តាហ៍ដដែល។ ដំណើរទស្សនកិច្ច របស់លោក នឹងរួមបញ្ចូលកិច្ចប្រជុំលើកដំបូងជាមួយសមភាគី ចិន លោក វ៉ាង យី ចាប់តាំងពីខែតុលាមក ប៉ុន្តែមិនមានជំនួបណាមួយត្រូវ បានគេរំពឹងទុកជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ ឡើយ។

ជាមួយគ្នានេះ អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ាលោក ដានីញ៉ែល គ្រីធែនប្រ៊ីង បាននិយាយថា លោករំពឹងថា នឹងមានការ ផ្លាស់ប្តូរ “ដោយស្មោះត្រង់” លើបញ្ហាអ៊ុយក្រែននៅក្នុងកិច្ចពិភាក្សា របស់ លោក ប្លីងគែន ជាមួយលោក វ៉ាង ដែលត្រូវបានរំពឹងទុក នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ លោកថា ប្រការនេះនឹងក្លាយជាឱកាស មួយផ្សេងទៀត… ដើម្បីបង្ហាញពីការរំពឹងទុករបស់យើង អំពីអ្វីដែល យើងរំពឹងថាប្រទេសចិននឹងធ្វើ និងមិនត្រូវធ្វើនៅក្នុងបរិបទនៃសង្គ្រាម អ៊ុយក្រែន៕
ប្រភព៖ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner