វិមានក្រឹមឡាំង ថ្កោលទោសជំហរមិនរាក់ទាក់របស់ជប៉ុនចំពោះរុស្ស៊ី
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ ថ្លែងថា ប្រទេសជប៉ុនបានប្រកាន់គោលជំហរមិនរាក់ទាក់ចំពោះរុស្ស៊ី ដែល ប្រការនេះគឺមិនជួយដល់ការអភិវឌ្ឍទំនាក់ទំនង រួមមានទាំង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឬក៏វិស័យថាមពល។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា ស្តីពីការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនៅប្រហែល ពាក់កណ្តាលកម្រិតបច្ចុប្បន្នរបស់ខ្លួននោះ លោក ប៉េសកូវ បាននិយាយថាទីក្រុងតូក្យូកំពុងប្រកាន់គោលជំហរមិនរាក់ទាក់ខ្លាំងចំពោះរុស្ស៊ី។ ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ នៅថ្ងៃអង្គារសប្តាហ៍នេះបានសរសេរសារបង្ហោះនៅ លើ បណ្តាញសង្គមថា ការប្រកាសរបស់លោក ហ៊្វូមីអូ គីស៊ីដា ពាក់ព័ន្ធនឹង ការ កំណត់តម្លៃប្រេងរបស់រុស្ស៊ីខាងលើ នឹងនាំឱ្យប្រេងធ្លាក់ចុះយ៉ាង ខ្លាំង នៅលើទីផ្សារ និងជំរុញឱ្យតម្លៃកើនឡើង។ លោកថា ជប៉ុននឹង មិនមាន ប្រេង ឬឧស្ម័នពីរុស្ស៊ី ព្រមទាំងគ្មានការចូលរួមក្នុងគម្រោង អភិវឌ្ឍន៍ ប្រេង និងឧស្ម័នធម្មជាតិ Sakhalin-2 ដែលនេះជាលទ្ធផល។
ដោយឡែក ជំនួយការប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បាន ធ្វើការ រិះគន់ប្រទេសជប៉ុនផងដែរ នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយ ដើម្បីដាក់សម្ពាធលើប្រទេសខ្លួន តាមរយៈការដាក់ទណ្ឌកម្ម ជុំវិញការលុកលុយអ៊ុយក្រែន៕
ប្រភព៖ Aljazeera និង NHK ប្រែសម្រួល៖ ទីណា និងបុត្រា