ប្រមុខការទូតរុស្ស៊ី៖ ការលេចធ្លាយការនិយាយទូរស័ព្ទរបស់លោក ពូទីន និងលោក ម៉ាក្រុង បានបំពានលើសីលធម៌ការទូត

ម៉ូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បាននិយាយថា ការ ចុះផ្សាយនៃការហៅទូរស័ព្ទរវាងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺជាការបំពានលើ “សុជីវធម៌ការទូត”។

លោក ឡារូវ បានថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅ កាន់ប្រទេស វៀតណាមថាសុជីវធម៌ការទូតមិនផ្តល់នូវការលេចធ្លាយឯកតោភាគី នៃការថតសំឡេងបែបនេះទេ។ លោកថា រុស្ស៊ីមិនមានអ្វីត្រូវខ្មាស់គេ អំពីខ្លឹមសារនៃការសន្ទនារវាងមេដឹកនាំទាំងពីរនោះទេ។

គួរបញ្ជាក់ថា ព័ត៌មានលម្អិតនៃការហៅទូរស័ព្ទសម្ងាត់នេះ ត្រូវបាន បែកធ្លាយប៉ុន្មានថ្ងៃមុនពេលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានបង្ហាញដោយទូរទស្សន៍ France 2 នៅក្នុងខ្សែភាពយន្ត ឯកសារ ស្តីពីការដោះស្រាយជម្លោះរបស់ប្រធានាធិបតីបារាំង៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner