រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីហៅសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនថា ជារឿង “អសីលធម៌”

ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានហៅសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនថា ជារឿង “អសីលធម៌” នៅមុនកិច្ចប្រជុំក្រុមប្រទេស G20 នៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី។

លោកស្រី Penny Wong បានបញ្ជាក់នៅកោះបាលីថា ប្រធានបទនៃការពង្រឹងពហុភាគីនិយម និងការដោះស្រាយសន្តិសុខស្បៀងអាហារ ព្រមទាំងថាមពល ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនឹងថ្លែងនៅថ្ងៃស្អែក ពិតជានាំមកនូវការបង្ហាញពីផលវិបាក និងផលប៉ះពាល់នៃសង្គ្រាមខុសច្បាប់ អយុត្តិធម៌ និងអសីលធម៌របស់រុស្ស៊ីមកលើអ៊ុយក្រែន។

លោកស្រីថា ប្រទេសដែលមិនយកចិត្តទុកដាក់ចំពោះតម្រូវការសន្តិសុខស្បៀងអាហារ សម្រាប់ពិភពលោកដែលងើបឡើងវិញពីជំងឺរាតត្បាត នោះគឺជាប្រទេសរុស្ស៊ី។ ហើយគឺជារុស្ស៊ីដែលបដិសេធមិនឈប់ឈរ និងមិនគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងច្បាប់អន្តរជាតិ និងការលុកលុយខុសច្បាប់ និងអសីលធម៌របស់ខ្លួនលើអ៊ុយក្រែន ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner