ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងលាលែងពី តំណែងប្រធានគណបក្សអភិរក្សនិយម (Conservative Party) នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរូបលោកបានបាត់បង់សំឡេងគាំទ្រ ពី សំណាក់គណៈរដ្ឋមន្រ្តី មន្រ្តី និងសមាជិកសភាជាច្រើនរូប ។ប៉ុន្តែរូប លោកនឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នសិន។
បន្ទាប់ពីការលាលែងនេះ ការប្រកួតប្រជែងជ្រើសរើសប្រធានថ្មីសម្រាប់ គណបក្សអភិរក្សនិយម (Conservative) នឹងត្រូវធ្វើឡើងក្នុង ពេល ខាង មុខ ហើយនាយករដ្ឋមន្រ្តីថ្មី ត្រូវគេរំពឹងថា នឹងចូលកាន់តំណែងរួច រាល់ ជំនួសលោក ចនសុន ទាន់ពេលសន្និសីទបក្ស ដែលនឹងប្រព្រឹត្ត ទៅ នាខែតុលា ឆ្នាំ២០២២។
យ៉ាងណាមិញ មុនដល់ពេលនោះ លោក ចនសុន នឹងបន្តកាន់តំណែង នាយករដ្ឋមន្រ្តីអង់គ្លេសជាបណ្តោះ អាសន្នសិន៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា


