អ្នកសាព៌ត័មានជាច្រេីនអង្គភាពប្រចាំខេត្តរតនគិរី បានមកផ្តល់កម្លាំងចិត្ត និងសួរសុខទុក្ខឯកឧត្ត ប៊ូ ឡាំ តំណាងរាស្រ្តកំពុងមានជំងឺប្រចាំកាយ

រតនគិរី៖ នៅរសៀលថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២២ ក្រុមអ្នកសាព៌ត័មានប្រចាំខេត្តរតនគិរីជាច្រេីនអង្គភាពបាននាំគ្នាមកសួរសុខទុក្ខដេីម្បីជាការលេីកកម្លាំងចិត្តជូនដល់ឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី នៅភូមិគ្រឹះឯកឧត្តមផ្ទាល់ស្ថិតនៅភូមិទេសអន្លង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ខណៈដែលឯកឧត្តម កំពុងតែមានជំងឺជាទម្ងន់ប្រចាំកាយដែលទេីបតែវិលត្រឡប់មកពី វះកាត់នៅប្រទេសថៃ ។

បេីតាមលោកជំទាវ ខាំ ពុង ប៊ូ ឡាំង ដែលជាភរិយាឯកឧត្តមតំណាងរាស្រ្ត ប៊ូឡាំ បានឱ្យដឹងថា បេីគិតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ អាការ:ជំងឺរបស់គាត់មានរយៈពេលជាង ៩ខែ ហេីយដែលត្រូវទៅសម្រាក ពិនិត្យព្យាបាលវះកាត់នៅប្រទេសថៃ ពេលនេះអាការ:ជំងឺគាត់និយាយអត់កេីតទេតែស្តាប់បាន ដោយសារតែគ្រូពេទ្យធ្វេីការវះកាត់ដាក់ទុយយោសុងសំរាប់ច្រកទឹកនឹងអារហារ រាវៗជូនដល់គាត់មួយរយ:សិន ។

លោកជំទាវ ខាំពុង ប៊ូឡាំ បានបន្តទាំងអារម្មណ៍ក្តុកក្តួលទៀតថា ក្រុមគ្រួសារនិងកូនចៅត្រូវជួយជីវិតគាត់បានដល់កំរិតណានោះទេព្រោះថា គ្រាន់តែរយ:ពេលជាង ៩ខែនេះត្រូវចំណាយថ្លៃពេទ្យនិងចំណាយផ្សេងៗអស់ជាង ៦០មុឺនដូល្លាហេីយ តែទោះបីជាយ៉ាងណាក៏ដោយគាត់និងកូនៗខិតខំប្រឹងប្រែងឱ្យទាល់តែអស់ពីលទ្ធភាពដេីម្បីជួយសង្រ្គោះជីវិតរបស់គាត់។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី គឺជានាក់មានប្រជាប្រិយភាពខ្លាំងនៅខេត្តភាគឥសាន្តនេះ ហេីយសាមញ្ញ បំផុតដែលត្រូវបានទទួលការគោរពស្រលាញ់ រាប់អានពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសនោះ គឺបងប្អូនជនជាតិដេីមភាគតិច ៕ ដោយ គតិ យុត្ត

ads banner