ចិន និងរុស្ស៊ីសន្យាពង្រីកកិច្ចសហប្រតិបត្តិការ ការពារផលប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍

បាលី ៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ព្រមទាំងរួមគ្នាការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។

នៅពេលជួបជាមួយអ្នកការទូតកំពូលរុស្ស៊ី នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី លោក វ៉ាង បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ចិន-រុស្ស៊ី បានរក្សាការផ្លាស់ប្តូរធម្មតា និងជំរុញទៅមុខ។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗប្រកបដោយរបៀបរៀបរយ បង្ហាញពីភាពធន់រឹងមាំ និងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពអ៊ុយក្រែនផងដែរ។ លោក ឡារូវ បានណែនាំអំពីស្ថានភាពរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាគោលជំហររបស់រុស្ស៊ី និងសំណើសម្រាប់បញ្ហានេះ។ លោក វ៉ាង បាននិយាយថា ចិននឹងបន្តកាន់គោលដៅ និងគោលជំហរត្រឹមត្រូវ ដោយផ្តោតលើការបន្ធូរបន្ថយស្ថានការណ៍ និងជំរុញកិច្ចចរចាសន្តិភាព ក៏ដូចជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner