ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) បានដឹកនាំប្រជុំពិនិត្យពីវឌ្ឍនភាពការងារ ត្រៀម រៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដោយមានការ អញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ក្រុមប្រឹក្សាពិគ្រោះយោបល់ និងក្រុមលេខាធិការដ្ឋានអាយប៉ា។

កិច្ចប្រជុំនេះពិនិត្យលើរបៀបវារៈរួមមាន៖ ពិនិត្យ និងពិភាក្សា លើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់ មហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ ពិនិត្យសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំ ជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងបញ្ហាផ្សេងៗ៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner