នៅខេត្តកំពត មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគ ស៊ីជម្រៅ តាមប្រធានបទ នៃការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩

កំពត ៖ នៅសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានបើកធ្វើអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍វិភាគ ស៊ីជម្រៅ តាមប្រធានបទ នៃការធ្វើជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដែលកម្មវិធីនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តតំណាងឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្ត ។

លោកស្រី យូសុគន្ធ អភិបាលរងខេត្តបានឲ្យដឹងថា ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ត្រូវបានដឹកនាំប្រតិបត្តិការដោយវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៩ ។ ដោយឡែកសម្រាប់ខេត្តកំពត ត្រូវបានបង្កើតជាយន្តការ គណៈកម្មាធិការ និងក្រុមការងារលេខាធិការដ្ឋាន ជំរឿនថ្នាក់ខេត្ត និងគណៈកម្មាធិការជំរឿនទូទៅប្រជាជន នៅក្នុងក្រុង ស្រុកទាំង ០៩ ។ ពាក់ព័ន្ធការងារនេះខេត្តកំពត ត្រូវបានអនុវត្ត នៅលើមណ្ឌលជំរឿនសរុប មាន ចំនួន ១,៤៨៩មណ្ឌល មានមន្ត្រីសម្ភាសន៍ សរុប ១,៤៨៩នាក់ មន្ត្រីត្រួតពិនិត្យសរុប ៣៧២នាក់ និងមន្ត្រីបំរុង ៣០នាក់។

ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា
ការធ្វើជំរឿនប្រជាជន និងផលិតផលជំរឿនពិតជាមានសារៈសំខាន់ ត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ពីសំណាក់ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អ្នកស្រាវជ្រាវ ស្ថាប័នជាតិ និងអន្តរជាតិ និង មានការស្នើរទិន្នន័យ តាមវិស័យតាមការចាំបាច់ សម្រាប់រៀបចំកម្មវិធី គោលនយោបាយ នឹងការសិក្សាឲ្យបានទូលំទូលាយ និងសម្បូរបែប ។
ការជំរឿនប្រជាជន គឺជាប្រភពព័ត៌មានដែលសម្បូរបែប តែផ្ដល់នូវចំនួននិងចរិតលក្ខណៈប្រជាជន ។ ជំរឿនប្រជាជនមានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់ឲ្យនូវចំនួនប្រជាជនក្នុងតំបន់ រហូតដល់ថ្នាក់ទាបបំផុតថែមទៀត ដែលប្រភពទិន្នន័យផ្សេងៗទៀត មិនមានឡើយ ។

ជំរឿនប្រជាជន មិនគ្រាន់តែផ្ដល់ជូននូវក្របខ័ណ្ឌសម្រាប់ ជ្រើសរើសគំរូ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលប្រើប្រាស់សំខាន់ សម្រាប់ការរៀបចំ ផែនការរយៈពេលវែង និងការធ្វើចំណាត់ថ្នាក់ឡើងវិញ និងទីប្រជុំជនតាមបទដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែជំរឿនប្រជាជនប្រៀបធៀប សូចនាករមូលដ្ឋាន សម្រាប់ការអភិវឌ្ឍលើប្រធានបទ ជាច្រើនទៀត ដែលអាចប្រើប្រាស់តាមវិស័យ ។ ជាពិសេសសម្រាប់បម្រើតម្រូវការរៀបចំផែនការតាមវិស័យ និងដើម្បីគាំទ្រយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា និងជាធាតុចូលសម្រាប់រៀបចំការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីតម្រូវការជាតិ តំបន់ និងអន្តរជាតិ ជាពិសេសការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា និងអន្តរជាតិលើគោលនយោបាយជាអាទិភាពថែមទៀតផងដែរ ។

ក្នុងឱកាសនោះលោក សុខ កុសល អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក៏បានបញ្ជាក់ឱ្យដឹងពីអត្ថប្រយោជន៏ទិន្នន័យក្នុងរបាយការណ៍រវិភាគស៊ីជម្រៅ ដែលមានប្រធានបទចំនួន១៦ ដែលជាកិច្ចការសំខាន់ ដែលមានអាទិភាពខ្ពស់ សម្រាប់ការប្រើប្រាស់តាមវិស័យផ្សេងៗ រួមមានវិស័យនគរូបនីយកម្ម និងសំណង់ វិស័យសេដ្ឋកិច្ច ការងារនិងមុខរបរ វិស័យសុខភាពសាធារណៈ វិស័យសុខមាលភាពសង្គមកិច្ច វិស័យគ្រប់គ្រងរដ្ឋបាល វិស័យទឹកស្អាត និងអនាម័យ វិស័យវិសមភាពយេនឌ័រជាដើម ៕
Sila Sarin

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner