ឃាត់ខ្លួនមនុស្ស ២នាក់ ក្នុងប្រត្តិការចុះបង្ក្រាបទីតាំងចែកចាយម៉ាស៊ីនបារី អេឡិចត្រូនិច និងទឹកបារីអេឡិចត្រូនិច មួយកន្លែង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយម៉ាស៊ីនបារីអេឡិចត្រូនិច និងទឹកបារីអេឡិចត្រូនិចមួយកន្លែង ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចផ្ទះលេខ៩៧ ស្ថិតនៅតាមផ្លូវM០២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១-ឈ្មោះ ចេង យី ភេទស្រី និងទី២ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស។ រួមទាំងដកហូតបានវត្ថុតាង រួមមាន៖ ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ៩០កេស។ ទឹកបារីអេឡិចត្រូនិច ចំនួន ១៣៨កេស ម៉ូតូ ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-9634 និងម៉ូតូ ០១គ្រឿងទៀត ម៉ាកស្កុបពីអាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-6738។

បច្ចុប្បន្ន ជនសង្ស័យចំនួន ២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ប្រគល់ឱ្យខាងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner