ក្រុមហ៊ុន HK7 ប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងផលិតផលរបស់ខ្លួន
ភ្នំពេញ៖ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិការក្រុមហ៊ុន HK7 CO.,LTD មានប្រសាសន៍ថាមូលហេតុដែលលោកស្រីជ្រើសរើសយកទូតសុច្ឆន្ទៈទាំងក្នុងស្រុក និងក្រៅប្រទេស គឺដោយសារតែលោកស្រីចង់ជំរុញ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលថែរក្សាសម្ផស្ស និងសុខភាព សម្រាប់ស្រី្ត-បុរស ដែលមានឈ្មោះថា Crystal Collagen ឱ្យកាន់តែ មាន ការគាំទ្រខ្លាំងនៅលើទីផ្សារ ពីព្រោះផលិតផលនេះជាផលិតផល មាន គុណភាពល្អសម្រាប់អតិថិជនដែលប្រាថ្នាចង់បានសម្រស់ ក្មេងជាងវ័យ និងស្បែកសភ្លឺរលោង ជាពិសេសជួយបំប៉នសុខភាព។
ការថ្លែងរបស់លោកស្រី អ៊ឹម សុគន្ធា ត្រូវបានធ្វើឡើងនៅក្នុង ពិធី ប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងផលិតផល Crystal Collagen នៅកម្ពុជា គឺកញ្ញា ស្រី លីក កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។
លោកស្រីបន្តថា មុននឹងលោកស្រីសម្រេចចិត្តជ្រើសរើសកញ្ញា ស្រី លីក ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន HK7 គឺកញ្ញាបានប្រើប្រាស់ជាមួយ នឹង ផលិតផលរបស់ក្រុមហ៊ុនរួចហើយ គាត់ពិសាទៅ គឺគាត់ពិតជា ទទួលបាននូវប្រសិទ្ធិភាព និងគុណភាពល្អ ទើបខាងក្រុមហ៊ុនឱ្យ គាត់ថតបង្ហាញផលិតផល ក៏ដូចជាផ្សព្វផ្សាយនៅលើទីផ្សារ។
លោកស្រី អ៊ឹម សុគន្ធា បន្ថែមថា មូលហេតុដែលលោកស្រីសម្រេច ចិត្តជ្រើសរើសយកផលិតផល Crystal Collagen នេះមកចែកចាយ លក់នៅលើទីផ្សារ គឺដោយសារតែលោកស្រីបានសាកល្បងប្រើប្រាស់ ដោយត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ គឺដឹងពីប្រសិទ្ធិភាព មានដូចជាជួយធ្វើឱ្យស្បែកសរលោង និងលុបបំបាត់ជំងឺស្រ្តេស (គេងមិនលក់)។ ជាពិសេសវាអាចជួយព្យាបាលបញ្ហា រោគស្រ្តីផងដែរ។
លោកស្រីអគ្គនាយិការបញ្ជាក់ទៀតថា សម្រាប់ផលិតផល Crystal Collagen គឺជាផលិតផលដែលនាំចូលមកពីប្រទេសថៃ ប៉ុន្តែវត្ថុ ធាតុដើម គឺនាំ ចូលមកពីប្រទេសជប៉ុន។ លោកស្រីថា ចំពោះ គុណភាពវិញ គឺមានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិជាច្រើន ដូចជា GMP, FDAHACCP និង Best quality ជាដើម។
លោកស្រី អ៊ឹម សុគន្ធា បន្តថា កម្មវិធីថ្ងៃនេះ គឺគ្រាន់តែជាថ្ងៃបើកសម្ពោធផលិតផល Crystal Collagen ប៉ុណ្ណោះ ដូច្នេះវានៅពុំទាន់ចែកចាយលក់ជាផ្លូវការនៅឡើយទេ ដោយក្រុមហ៊ុនលោកស្រីនឹងធ្វើពិធីដាក់លក់នៅលើទីផ្សារទូទាំងប្រទេស នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២។
នាឱកាសនោះដែរ កញ្ញា ស្រី លីក ទូតសុច្ឆន្ទៈតំណាងផលិតផល Crystal Collagen បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ជាខ្លាំង ដែលក្រុមហ៊ុនជ្រើសរើសយកញ្ញាធ្វើជាទូតសុច្ឆនៈ។
កញ្ញាថា មុននឹងក្លាយជាទូតសុច្ឆន្ទៈ កញ្ញាក៏ធ្លាប់បានសាកល្បង ប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន HK7 ផងដែរ គឺឃើញថា មានគុណភាព និងប្រសិទ្ធិភាពល្អប្រាកដមែន ទើបនាពេលនេះ កញ្ញា និងក្រុមហ៊ុនឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នា៕
ដោយ៖ ទីណា