តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅ វត្តសន្សំកុសល
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែន ការងារភស្ថុភារនិងហិរញ្ញវត្ថុ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខណ្ឌមានជ័យ និង វត្តមានលោកលោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ និងអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ នាព្រឹកថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២ បាននាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់រងចាំព្រះវស្សានៅវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងឱកាស ពិធីបុណ្យចូលព្រះវស្សា។
ទៀនព្រះស្សា ទេយ្យទាន និងបច្ច័យ រួមមានៈទៀនវស្សា,ស្លាដក់ ,អង្ករ,ស្ករស ,មី,ត្រីខកំប៉ុង,ទឹកស៊ីអ៊ីវ,ទឹកត្រី,ទឹកបរិសុទ្ធ,ទឹកក្រូច ,ផ្លែឈើ និងបច្ច័យមួយចំនួន៕
ដោយ៖គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។