អភិបាលរាជធានីភ្នំពេញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តទូទាំងរាជធានីភ្នំពេញ
អត្ថបទដោយ៖
ហេង សម្បត្តិ
ភ្នំពេញ៖ នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបាននាំទៀនព្រះវស្សា ព្រមទាំងទេយ្យ និងគ្រឿង ឧបភោគ បរិភោគប្រគេនដល់វត្តទូទាំងរាជធានីភ្នំពេញទាង១៥១វត្ត។ពិធីបានប្រព្រឹត្តិទៅជាតំណាងនៅវត្តចាន់បុរីវង្ស។ វត្តនីមួយៗទទួលបានទៀនព្រះវស្សា,អង្ករ,សាដក់,ស្ករស,ទឹកដោះគោ,ទឹកក្រូច,ទឹកសុទ្ធ,មី ,ត្រីខ និងបច្ច័យមួយចំនួន។
ក្នុងឱកាសនេះដែរបច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះមានប្រាក់រៀលចំនួន១៣.៦៤០.៧០០រៀល និងជាង៣០០ដុល្លារសម្រាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស។
គួរបញ្ជាក់ថា តាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេលបី ខែដោយចាប់ផ្តើមពី ថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ៕ ដោយ៖ ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។