មរណភាពអតីតភរិយាលោក ដូណាល់ ត្រាំ សង្ស័យថាធ្លាក់ពីលើកាំជណ្តើរ

ញូយ៉ក៖ ភរិយាទី១ របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលមរណភាព មិនដឹងមូលហេតុ ប៉ុន្តែនគរបាលសង្ស័យថា លោកស្រីធ្លាក់ពីលើកាំជណ្តើរ។

លោកស្រី Ivana Trump បានមរណភាព ក្នុងវ័យ៧៣ឆ្នាំ កាលពីថ្ងៃ ព្រហស្បតិ៍ ដោយលោក ត្រាំ ជាអ្នកប្រកាសដំណឹងនេះ លើបណ្តាញ សង្គម ធ្វីតធ័រ ។ លោកត្រាំ សរសេរថា « Ivana Trump បានទទួល មរណភាពហើយ នៅផ្ទះរបស់គាត់ ក្នុងក្រុងញ៉ូវយ៉ក»។

លោកត្រាំ មិនបានបង្ហាញពីមូលហេតុនៃមរណភាពនេះទេ ប៉ុន្តែ កាសែត New York Times បានរាយការណ៍ថា អាជ្ញាធរមាន សមត្ថកិច្ច កំពុងស៊ើបអង្កេត និងដាក់ការសង្ស័យថា លោកស្រី Ivana ប្រហែលជាធ្លាក់ពីលើកាំជណ្តើរនៅផ្ទះលោកស្រី នៅ Manhattan។
លោកស្រី Ivana ដែលជាតារាម៉ូឌែល ធំធាត់ឡើងក្នុងរបបកុម្មុយនីស្ត សម័យអតីតឆេកូស្លូវ៉ាគី រូបនេះបានរៀបការជាមួយលោកដូណាល់ ត្រាំ កាលពីឆ្នាំ១៩៧៧។

កូនដំបូងរបស់ពួកលោកទាំងពីរ ឈ្មោះថា Donald Jr កើតនៅឆ្នាំ បន្ទាប់ ក្រោយរៀបការ។ កូនទី២ ឈ្មោះថា Ivanka បានកើតនៅ ឆ្នាំ១៩៨១ និង កូនទី៣ ឈ្មោះថា Eric កើតមាននៅឆ្នាំ១៩៨៤៕ ប្រភពពី បាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner