អនុប្រធាន ស.ស.យ.ក ស្នើដល់សមាជិក ស.ស.យ.ក ខេត្តព្រៃវែង បង្កើនកិច្ចសហការជាមួយមន្ទីរអប់រំខេត្ត ដើម្បីបើកវគ្គបំប៉នវិជ្ជា សំខាន់ៗដល់សិស្សថ្នាក់ទី១២ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព្រៃវែង៖ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទទួលបន្ទុកបីខេត្ត បានស្នើដល់សមាជិក ស.ស.យ.ក ខេត្តព្រៃវែង បង្កើនកិច្ចសហការជាមួយមន្ទីរអប់រំខេត្តដើម្បីបើកវគ្គបំប៉នវិជ្ជាសំខាន់ៗ ដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើឡើងដូចនេះ ក្នុងឱកាស អញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ប្រចាំឆមាសទី១ ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។

ក្នុងឱកាសនេះឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស.ស.យ.ក. ខេត្ត ក្រុង ស្រុកក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងអនុវត្ត ការងារ ប្រកបដោយទំនួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចការងារជួយដល់សង្គម ការងារមនុស្សធម៌ បរិស្ថាន អប់រំ កីឡា សាសនា និងជាពិសេស បានចូលរួមអនុវត្ត ការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីការការពារ និងទប់ស្កា ត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការចាប់អារម្មណ៍ និង គាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានស្នើថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋាន អាជីវករ ដើម្បី ដំណើរ ការសកម្មភាព ស.ស.យ.ក. ខេត្តព្រៃវែង ឲ្យកាន់តែល្អប្រសើរ ថែមទៀត៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner