កិច្ចសន្ទនាជាមួយលោក ហម អរុណ ក្រោមប្រធានបទ “កត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបាននូវចំនួនភ្ញៀវទេសចរច្រើនជាងគេនៅទូទាំងប្រទេស សម្រាប់សប្តាហ៍ទី៣ ក្នុងខែកក្កដា”
កម្មវិធីជជែកអំពីវិស័យទេសចរណ៍ (UYFC Tourism Talk Show) សូមជូនវីដេអូនៃកិច្ចសន្ទនាជាមួយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្តីពីកត្តាដែលធ្វើឱ្យខេត្តបាត់ដំបងទទួលបាននូវចំនួនភ្ញៀវទេសចរច្រើនជាងគេនៅទូទាំងប្រទេស សម្រាប់សប្តាហ៍ទី៣ ក្នុងខែកក្កដា។
លោកបានធ្វើការឆ្លើយតបទៅលើសំណួរដូចខាងក្រោម៖
១.តើភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនៅខេត្តបាត់ដំបងដល់ទៅ ៣៦.៥២០ នាក់នោះទៅទីណាខ្លះ?
២.តើការគោរពនូវនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តបាត់ដំបងមានការអនុវត្តបែបណាដែរ?