សូមចូលរួមគាំទ្រសិល្បៈគំនូតំណាងឲ្យកម្ពុជា ប្រឡងប្រណាំងថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស (Ozone2Climate) ឆ្នាំ២០២១-២០២២

ភ្នំពេញ ៖ សូមចូលរួមបោះឆ្នោតគាំទ្រស្នាដៃសិល្បះគំនូរ របស់បេក្ខជនតំណាងកម្ពុជា ដែលមានរូបភាពដូចខាងក្រោម ដោយគ្រាន់តែចុចលើរូបបេះដូង នៅផ្នែកក្រោម ខាងស្តាំ នៃរូបគំនូរ តាមរយៈគេហទំព័រនេះ https://www.ozone2climate.org/public-voting

ស្នាដៃគំនូររបស់យុវជន លាន សុខលាប បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងជ្រើសរើសជាស្នាដៃសិល្បះគំនូរនៅថ្នាក់ជាតិ និងបានក្លាយជាបេក្ខជនតំណាងកម្ពុជា ចូលរួមប្រឡងប្រណាំងថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស (Ozone2Climate) ឆ្នាំ២០២១-២០២២ នៅក្នុងពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ឆ្នាំ២០២២ ខាងមុខនេះដែលរៀបចំ ដោយ អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ នៅទីក្រុងបាងកក ប្រទេសថៃ។

ហេតុដូចនេះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ មេត្តាចូលរួមគាំទ្របេក្ខជនតំណាងកម្ពុជា ដោយចូលរួម បោះឆ្នោតតាមរយៈគេហទំព័រនេះ https://www.ozone2climate.org/public-voting ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner