សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ៤១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៨ករណី ទូទាំងប្រទេស ថ្ងៃទី២០ កក្កដា
ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។ សូមជៀសឱ្យឆ្ងាញពីគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ ១៦នាក់, ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់, ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកបាន សរុបក្នុងថ្ងៃទី២០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មេីនិង ៨,៨៥ក្រាម និង
៦កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ២,០៥ក្រាម។
ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ១០អង្គភាព, ១មន្ទីរ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៧ក្រាម។ ២កំពង់ចាម ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩៥ក្រាម។ ៣កំពងស្ពឺ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៥ក្រាម។ ៤កណ្តាល ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២,៧១ក្រាម និង ៤កញ្ចប់តូច។ ៥ក្រចេះ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។ ៦រាជធានីភ្នំពេញ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ០,១៧ក្រាម។ ៧ព្រៃវែង ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,២២ក្រាម។ ៨រតនគិរី ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,០២ក្រាម។ ៩ស្វាយរៀង ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០២ក្រាម និងKe ២,០៥ក្រាម។ ១០ឧត្តរមានជ័យ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៥ក្រាម។ កងរាជអាវុធហត្ថ ១អង្គភាព ៖ ១បាត់ដំបង ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៩ក្រាម ៕ ដោយ ៖ ឆៃហួត