សូត្រ វាសនា រំពឹង៧០% ផ្តួលឈុត សេរីវ៉ាន់ថង គ្រងខ្សែក្រវ៉ាត់WORLD BELT KUN KH M ER CHAMPIONSHIP

អ្នកលេងគុនខ្មែរ សូត្រ វាសនា កីឡាកររបស់ ក្លិបបក្សីស្លាបដែក បានបង្ហាញអារម្មណ៍រីករាយ ដែលខ្លួនបានឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ WORLD BELT KUN KHMER CHAMPIONSHIP នៅថ្ងៃសៅរ៍ ទី២៤ ដោយត្រូវប៉ះជើងខ្លាំងគុនខ្មែរ ឈុត សេរីវ៉ាន់ថង ក្លិបរីហូមាសខេត្តបាត់ដំបង។
សូត្រ វាសនា បានរៀបរាប់ថា ការឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ ខ្លួនគេពុំដែលរំទុកទាល់តែសោះ ដ្បិតកន្លងមក ការចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់ គឺខ្លួនបានឡើងមកត្រឹមជុំទី១ឬទី២នៃការប្រកួតជំរុះប៉ុណ្ណោះ បានធ្លាក់ចេញពីការប្រកួតបាត់ទៅហើយ។
សូត្រ វាសនា លើកឡើងទៀតថា ចំពោះការប្រកួតលើកនេះ ខ្លួនបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ ក្រោយយកឈ្នះ កីឡាករ អេ លីតចំរើន ដោយពិន្ទុ វាបានជំរុញឲ្យគេមានទឹកចិត្តកាន់តែខ្ពស់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពនិងបច្ចេកទេសបន្ថែមទៀត ដើម្បីត្រៀមប្រជែងដណ្តើមខ្សែវ៉ាត់ជាមួយជើងខ្លាំង ឈុត សេរីវ៉ាន់ថងធ្លាប់យកឈ្នះគេ២លើកកន្លងមក។
ជើងខ្លាំងមកពីក្លិបបក្សីស្លាបដែករូបនេះ អះអាងថា ជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់និង ទឹកប្រាក់៤០លានរៀលនៅថ្ងៃទី២៤ខាងមុខនេះ ខ្លួនមានរំពឹង៧០%យកឈ្នះកីឡាករ ឈុត សិរីវ៉ាន់ ដ្បិតចំណុចខ្សោយ ឈុត សិរីវ៉ាន់ថងមួយចំនួន ខ្លួនបានសិក្សាយ៉ាងច្បាស់ត្រៀមអាវុធពិសេស ប្រើប្រាស់នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង។

គួររំលឹកថា សូត្រ វាសនា កីឡា បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ WORLD BELT KUN KH M ER CHAMPIONSHIP ប៉ះ ឈុត សេរីវ៉ាន់ថង នៅថ្ងៃសៅរ៍ ទី២៤ ខែ កក្តដា ឆ្នាំ២០២២ខាងមុខនេះ ដោយយកឈ្នះកីឡាករ ជើងខ្លាំង អេ លីតចំរើនវគ្គពាក់កណ្តាលផ្តាច់ ដោយពិន្ទុ។ រវាងអ្នកទាំងពីរនេះ ធ្លាប់ប៉ះគ្នាពីរលើកហើយ ដោយឈុត សេរីវ៉ាន់ថងយកឈ្នះសូត្រ វាសនា ទាំងពិរលើក ខណៈប៉ះគ្នាលើកទី៣ ការប្រកួតដណ្តើមខ្សែក្រវ៉ាត់អមទឹកប្រាក់៤០លានរៀល សូត្រ វាសនា ដាក់ក្តីរំពឹង៧០%ក្នុងការគ្រង់ជើងឯកខ្សែក្រវ៉ាត់៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner