ថៃគ្មានផែនការនាំអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាមកវិញទេ

បាងកក៖ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃបានបញ្ជាក់ថា គ្មានផែនការក្នុងការបញ្ជូនអ្នកជំងឺអុតស្វា ជាជនជាតិនីហ្សេរីយ៉ា ចូលប្រទេសវិញទេ ។

លោក Anutin បាននិយាយក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៤ កក្កដា ថា រូបលោករំពឹងថាអ្នកជំងឺរូបនោះនឹងទទួលការព្យាបាលនៅកម្ពុជា។

លោករដ្ឋមន្ត្រីបាននិយាយថា “វាជាការល្អដែលឃើញគាត់ព្យាបាលនៅទីនោះ” ដោយបន្ថែមថា «គាត់រំពឹងថា ស្ថានភាពរបស់គាត់នឹងប្រសើរឡើង»៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner