ថ្នាំញៀនមេតំហ្វេតាមីន ៦៣១គីឡូក្រាមត្រូវបានរឹបអូសនៅខេត្តសុងក្លា ប្រទេសថៃ
សុងក្លា៖ នគរបាលប្រឆាំងគ្រឿងញៀននៃប្រទេសថៃមួយក្រុមបានចុះឆែកឆេរ និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៦៣១គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ ៧នាក់នៅក្រុងសុងក្លា ខេត្តសុងក្លា ។
នាយឧត្តមសេនីយ៍ ផនសាក់ ស៊ូរ៉ាស៊ីត មេបញ្ជាការកងពលធំ បង្រ្កាបគ្រឿងញៀនទី៤ បានប្រកាសពីការឆ្មក់ចូលក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកបាននិយាយថា វាត្រូវបានគេជឿថា ការដឹកជញ្ជូននេះកំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីដឹកជញ្ជូនបន្ថែមទៀតទៅកាន់ប្រទេសអូស្ត្រាលី ដែលវានឹងអាចទទួលបាន តម្លៃជាង ៦០០លានបាត។ ជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់ខ្លួននោះ មានអាយុចន្លោះពី ២៤ ទៅ ជាង ៤០ឆ្នាំ ក្នុងនោះ ក៏មានស្ត្រីដែរ។
លោក Pornsak បាននិយាយទៀតថា ក្រុមរបស់លោកបានដឹងពីចលនាដែលគ្រោងទុករបស់ក្រុមនេះ បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ជាមួយនឹងថ្នាំមេតំហ្វេតាមីន ជាង ៤០គ្រាប់ គ្រាប់នៅក្នុងស្រុក Rattaphum នៃ Songkhla កាលពីយប់ថ្ងៃសុក្រ។
លោក Pornsak បាននិយាយថា អ្នកទាំង ៧នាក់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀនដោយចេតនាក្នុងគោលបំណងលក់។
នគរបាលបានឃាត់រថយន្តទាំង ៣គ្រឿង រួមនឹងដីមួយកន្លែង មានផ្ទះមួយខ្នង ដែលមានតម្លៃសរុបប្រហែល ៥,១លានបាត ហើយនឹងស៊ើបបន្ថែមទៀត ដើម្បីរកឱ្យឃើញថា តើពួកគេទិញ ដើម្បីការជួញដូរគ្រឿងញៀន ឬអត់៕ ប្រភពពី The Nation, ប្រែសម្រួលដោយ៖ សារ៉ាត