ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានឆក់ទូរស័ព្ទពីស្ត្រីម្នាក់ បានសម្រេច កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួន បាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលដកហូតបាន ៖ ម៉ូតូ ០១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព និងទូរស័ព្ទដៃ ជារបស់ជនរងគ្រោះចំនួន ០១គ្រឿង។

សូមបញ្ជាក់ថា ចំពោះ បក្សពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដេីម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner