ឯកឧត្តម សាយ សំអាល់៖ រៀនសូត្រពីគេ ដេីម្បីពង្រឹងសមត្ថភាពខ្លួនឯង និងអភិវឌ្ឍន៍សង្គមជាតិ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសេីរ និងអបអរសាទរ ជូនចំពោះ និស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (Japan Development Scholarship-JDS 2022) សរុបចំនួន ២៤នាក់ នារសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ។
ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹងនៅជប៉ុន ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ ដែលជាប្រយោជន៍សម្រាប់ចែករំលែកបទពិសោធន៍ទាំងនោះទៅដល់សហការី និងយកចំណេះជំនាញទៅអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដេីម្បីពង្រឹងសមត្ថភាពខ្លួនឯង និង យកចំណេះជំនាញមកអភិវឌ្ឍន៍ នាវាកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ រូបភាពក្រសួងបរិស្ថាន