តំបន់ប្រតិបត្តិការសឹករងកណ្តាលផ្សព្វផ្សាយលទ្ធផលការងារយោធាឆមាសទី១ និងលើកទិសដៅ ឆមាសទី២ ឆ្នាំ២០២២ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ៩រូប
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំពិធីផ្សព្វផ្សាយលទ្ធផលការងារយោធាឆមាសទី១ និងលើកទិសដៅ ឆមាសទី២ ឆ្នាំ២០២២ និង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយទាហាន ៩រូបជា នាយសេនាធិការរង នាយការិយាល័យ នាយផ្នែកចំណុះឱ្យទីបញ្ជាការ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាពពិសេស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជងើគោក ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល មានប្រសាសន៍ថា ពិធីនេះធ្វើឡើងនៅក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារលើគ្រប់វិស័យ ដេលអង្គភាព ខិតខំពុះពារសម្រេចបាន ក្នុងរយៈពេល ៦ខែកន្លងទៅ ដោយអនុវត្តតាមផែនការ របស់យោធភូមិភាគពិសេស និងផែនការជាក់ស្តែង របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលដាក់ចុះ ។
ឯកឧត្តម បានបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២២ កន្លងមកតំបន់ប្រតិបត្តិការសឹករងកណ្តាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ដែលបានបង្ហាញឱ្យច្បាស់អំពីការងារដឹកនាំបញ្ជា និងស្មារតីទទួលខុសត្រូវរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងការចូលរួមបំពេញភារកិច្ច ដែលថ្នាក់លើដាក់ចុះ ដូចជាការងារការពារសុវត្តិភាពជូនថា្នក់ដឹកនាំ ការងារហ្វឹកហ្វឺន ការងាររៀនសូត្រអប់រំចិត្តសាស្រ្ត ការងារបណ្តុះបណ្តាល ការងារបង្កបង្កើនផលចិញ្ចឹមទ័ព និងការងារកសាងឯកភាព ការងារចុះជួយប្រជាពលរដ្ឋ ការងារសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន កិច្ចសហប្រត្តិការស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ការងារចងសម្ព័ន្ធមេត្រីភាព ការងារគ្រប់គ្រងសមាគមអតីតយុទ្ធកម្ពុជា ខេត្តកណ្តាលផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការងារកន្លងមករបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានបំពេញជូនជាតិមាតុភូមិ។
ឯកឧត្តម ក៏បានធ្វើការគូសបញ្ជាក់ផងដែរពីកិច្ចការងារភារកិច្ចរបស់ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលជាកម្លាំងស្នូលមួយក្នុងការចូលរួមសហការការពារសុវត្តិភាពជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានឆ្លងកាត់ពីរាជរាជធានភ្នំពេញ ក៏ដូចជាកម្មវិធីចុះមូលដ្ឋាននានារបស់ថ្នាកដឹកនាំផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានធ្វើការផ្តាំផ្ញើរដល់ នាយពល ពលទាហាន ទាំងអស់ត្រូវយកចិត្តទុកដាក់ គោលការណ៍អនុវត្តន៍ឱ្យបាន នូវគោលការ៣មិន ១យក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ៣មិន គឺមិនឱ្យបាត់បង់សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ២មិនឱ្យមានការជ្រៀតជ្រែកពីខាងក្រៅ និង៣មិនរណបបរទេសណាមួយដាច់ខាត ១យក គឺយកមិត្តភាព ដោយការគោរពសិទ្ធស្មើភាពគ្នា ៕ ដោយ៖ ង៉ាន់ ទិត្យ