សហគ្រិនស្រ្តីឆ្នើម ទ្រី ដាណា បោះទុនយ៉ាងច្រើន បើកសម្ពោធហាងលក់គ្រឿងអលង្ការសាខាទី២ នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងការគាំទ្ររបស់អតិថិជនខ្លួននោះ លោកស្រី ទ្រី ដាណា បានសម្រេចបោះទុនវិនិយោគបន្ថែមទៀត តាមរយៈការបើកសម្ពោធជាផ្លូវការ ហាងលក់គ្រឿងអលង្ការសាខាទី២ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
ហាងថ្មីមួយនេះ ក៏មិនចាញ់សាខាទី១ ស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះទេ គឺមានការនាំចូលគ្រឿងអលង្ការរាប់រយម៉ូដដូចគ្នា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ម្នាក់ ដែលទទួលបានជោគជ័យ លោកស្រី ទ្រី ដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ទៅលើការលក់គ្រឿងអលង្ការ (មាស ពេជ្រ និងប្លាទីន) ជូនអតិថិជនរហូតដល់ផ្ទុះការគាំទ្រនឹកស្មានមិនដល់។
លោកស្រី ទ្រី ដាណា បានលើកឡើងថា បើទោះបីជាទីផ្សារមាស និងគ្រឿងអលង្ការទាំងអស់មានការចុះតម្លៃក្តី ហាងលក់គ្រឿងអលង្ការ គឺលក់ដាច់ជាធម្មតាទាំងការលក់ចេញ និងទិញចូល គ្មានហានិភ័យ គ្មានការព្រួយបារម្ភ។
លោកស្រី ទ្រី ដាណា បន្តថា ការផ្តល់ទំនុកចិត្ត និងភាពជឿជាក់ជូនដល់អតិថិជន គឺជាកត្តាចំបងដែលធ្វើឲ្យហាងលក់គ្រឿងអលង្ការ ដំណើរការដោយរលូន រហូតមកដល់ពេលនេះ។
សូមជម្រាបថា បច្ចុប្បន្ននេះ ក្រៅពីការលក់គ្រឿងសំអាង អាហារបំប៉នសុខភាព លោកស្រី ទ្រី ដាណា ក៏បានបើកហាង «ដាណាលក់ គ្រឿអលង្ការ» បានចំនួន២សាខាហើយ ទីមួយគឺទីតាំងស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងសាខាទី២ ចុះពីស្ពានច្បារអំពៅប្រហែល៣គីឡូម៉ែត្រ ហួសច្រកចូលបុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ដោយ៖ ហេង សម្បត្តិ