លោក ហ្សេលេនស្គី ចង់ជួបលោក ស៊ី ជីនពីង ដោយផ្ទាល់ ក្នុងបំណងបញ្ចប់ជម្លោះជាមួយរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា លោកចង់ពិភាក្សាដោយផ្ទាល់ជាមួយសមភាគីចិនលោក ស៊ី ជីនពីង ខណៈលោកបានជំរុញឱ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មាន South China Morning Post លោក ហ្សេលេនស្គី បានកត់សម្គាល់ថា លោកមិនបាននិយាយជាមួយមេដឹកនាំចិនចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោកថា ចិនមានមធ្យោបាយដើម្បីធ្វើឱ្យរុស្ស៊ីបញ្ឈប់ការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ហើយថា លោកប្រាកដថា បើគ្មានទីផ្សារចិនសម្រាប់រុស្ស៊ីទេ រុស្ស៊ីនឹងមានអារម្មណ៍ឯកោផ្នែកសេដ្ឋកិច្ចទាំងស្រុង… នោះជាអ្វីដែលចិនអាចធ្វើបាន… ដាក់កំហិតលើការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីរហូតដល់សង្គ្រាមបញ្ចប់។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា នេះជាសង្គ្រាមនៅលើទឹកដីរបស់យើង… ពួកគេ (រុស្ស៊ី) បានមកឈ្លានពាន។ ចិនដែលជាប្រទេសធំ និងមានអំណាច អាចបន្ទាបខ្លួន ហើយដាក់រុស្ស៊ីនៅកន្លែងជាក់លាក់មួយ… ជាការពិតណាស់ ខ្ញុំពិតជាចង់ឱ្យចិនពិនិត្យឡើងវិញនូវអាកប្បកិរិយារបស់ខ្លួនចំពោះរុស្ស៊ី ៕ ប្រភព៖ RT

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner