លោក ហ្សេលេនស្គីថា អ៊ុយក្រែនចង់បាន “ស្ថាបត្យកម្មសន្តិសុខសកល” ថ្មី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា ពិភពលោកត្រូវការគំរូសន្តិសុខសកលថ្មី ដើម្បីបញ្ចៀសជម្លោះអន្តរជាតិ ជាក់ស្តែងដូចជាបច្ចុប្បន្នរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានលើកឡើងផងដែរ ពីការផ្ទុះឡើងភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ និងជម្លោះរបស់ស៊ែប៊ីជាមួយកូសូវ៉ូ ព្រមទាំងជម្លោះរវាងអាមេនី-អាហ្សែបៃហ្សង់នៅតំបន់ Caucasus ភាគខាងត្បូង។ លោកថា ស្ថានភាពទាំងអស់នេះហាក់ដូចជាខុសគ្នា ទោះបីជាពួកគេត្រូវបានរួបរួមដោយកត្តាមួយ ពោលគឺស្ថាបត្យកម្មសន្តិសុខពិភពលោកមិនដំណើរការទេ។ ប្រសិនបើវាដំណើរការ… វានឹងមិនមានជម្លោះទាំងអស់នេះទេ។

ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា ពិភពលោកត្រូវតែមានស្ថាបត្យកម្មសន្តិសុខសកលប្រកបដោយប្រសិទ្ធភាព ដែលអាចធានាថា គ្មានរដ្ឋណាមួយអាចងាកទៅរកអំពើភេរវកម្មប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតបានឡើយ៕ ប្រភព៖ RT

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner