រុស្ស៊ី​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​នៅថ្ងៃទី​១១​សីហា​នេះ​ជុំវិញ​​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នុយក្លេអ៊ែរ​​ក្នុង​តំបន់រុស្ស៊ី​កាន់កាប់

ប្រទេសរុស្ស៊ីបានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១១​ ខែសីហា​ទាក់ទងនឹងការវាយ​ប្រហារ​លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (NPP) ​នៅ​តំបន់​គ្រីមា​​ដែល​​រុស្ស៊ី​​​​កាន់​កាប់ ដោយ​ចោទ​​ប្រកាន់​អ៊ុយក្រែន​​ជា​អ្នក​ធ្វើ។

​ទីភ្នាក់ងារ​​​ព័ត៌មាន​រុស្ស៊ី ​​TASS ​បានផ្សាយ​នៅ​ថ្ងៃ​​ពុធ ដោយ​ដកស្រង់​ប្រភពនៅ​ក្នុងបេសកកម្ម​របស់រុស្ស៊ី​ប្រចាំអង្គការសហប្រជាជាតិ​ ដែល​បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ ដោយ​​និយាយ​ថា​៖«​រុស្ស៊ីបានស្នើសុំ​​​ប្រជុំ​​​ សង្ខេប​របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ដែល​​នឹងធ្វើឡើងនៅរសៀលថ្ងៃទី ១១​​ខែសីហា ទាក់ទងនឹង​ការវាយប្រហារ​ចុងក្រោយ​របស់អ៊ុយក្រែន​លើ Zaporozhye NPP និង​ផ​លវិបាក​មហន្តរាយ​​ដែល​អាចកើត​មាន​របស់​ពួកគេ»។

​​នៅ​ក្នុង​កិច្ច​ប្រជុំ​​ក្រុមប្រឹក្សា​​អង្គការ​សហប្រជាជាតិ​នោះ ប្រទេសរុស្ស៊ី​ក៏​បានស្នើ​សុំឱ្យ​មានការ​ចូលរួម​ពីអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ដែល​ត្រូវធ្វើរបាយការណ៍ស្តីពីបញ្ហានេះ។

កងកម្លាំង​​​​នៃ​រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន​​បាន​បើកការវាយប្រហារម្តងហើយម្តងទៀត សំដៅ​លើ​ទឹក​ដីនៃ Zaporozhye NPP ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ដែល​មានរ៉េអាក់ទ័រប្រតិបត្តិការចំនួនប្រាំមួយ។

យោង​តាម​ TASS ​ដែល​បានផ្សាយ​​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា យោធា​អ៊ុយក្រែន​បាន​​បាញ់​ផ្លោង​លើ​រោងចក្រ​នេះ ដោយ​កំណត់​គោលដៅ ជាពិសេស​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​នុយក្លេអ៊ែរ។

រដ្ឋបាល​យោធា-ស៊ីវិលនៃ​​ទីក្រុង Energodar​  ជា​កន្លែងដែលស្ថានីយ៍ថាមពល​នុយក្លេអ៊ែរ​ស្ថិតនៅ បាននិយាយថា យោធា​អ៊ុយក្រែន​បាន​បាញ់​រ៉ុក្កែត Uragan 220 ​មីលីម៉ែត្រ​​ជាមួយ​នឹង​​ក្បាលគ្រាប់​ចង្កោម។​ធាតុ​ដ៏គួរ​ឱ្យ​ទាក់ទាញ​របស់​វា​បាន​បំផ្លាញ​អគាររដ្ឋបាលរបស់ស្ថានីយ៍ និងទីតាំង​​ដែលនៅជាប់គ្នានៃឃ្លាំង​​នោះ​។ មុននោះ យោធាអ៊ុយក្រែនបានទម្លាក់គ្រាប់បែក Zaporozhye NPP កាលពីថ្ងៃទី៥និង ៦ខែសីហា។

យោង​តាម​ TASS កាល​ពី​ខែមីនាឆ្នាំ២០២២ Zaporozhye NPP ត្រូវ​បានដាក់​នៅ​ក្រោមការ​គ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។ បច្ចុប្បន្ន NPP ដំណើរការក្នុងសមត្ថភាព ៧០ភាគរយ​ដោយសារតំបន់ Zaporozhye រំដោះ​ចេញពីកងទ័ពអ៊ុយក្រែន មាន​​អតិរេក​​​​ថាមពល​អគ្គិសនី​។​ ​ ​​រុស្ស៊ី​​​ដែល​កំពុ​ង​កាន់​កាប់​តំបន់​នោះ ក៏​មាន​ផែនការ​បញ្ជូន​​អគ្គិសនីដែលបង្កើតនៅ Zaporozhye NPP ទៅ​​កាន់តំបន់​​គ្រីមា (Crimea) ។

​​ដោយសារ​​តែ​ការ​ចោទ​ប្រាក់​ដាក់​គ្នា​​​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ លោក ​​អង់តូនីញ៉ូ ហ្គុយតឺ​រេស​ ​​បាន​អំពាវនាវ​​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ​​លើ​​រោងចក្រនុយក្លេអ៊ែរ​នោះ៕

ប្រភព៖ TASS

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner