សម្ដេចក្រឡាហោម ស ខេង មានក្ដីសង្ឃឹមថា ការសិក្សារបស់ ក្រុមនិស្សិតនៅប្រទេសជប៉ុន ពិតជានឹងទទួលបានជោគជ័យ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃនារសៀលថ្ងៃទី ១០ខែសីហាឆ្នាំ២០២២ បាន អនុញ្ញាត ឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង មហាផ្ទៃ។

មានប្រសាសន៍ទៅកាន់ក្រុមនិស្សិត សម្ដេចក្រឡាហោម ស ខេង បាន សម្ដែងនូវ ការស្វាគមន៍ ចំពោះក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនទាំងអស់ ។ សម្ដេច មានក្ដីសង្ឃឹមថាការសិក្សារបស់ក្រុមនិស្សិតនៅប្រទេសជប៉ុន នឹងពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មក បម្រើ ការងារនៅមាតុប្រទេសវិញ។

តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានគោរពថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ជូនសម្ដេចក្រឡា ហោម ស ខេង ដែលបានផ្ដល់ឱកាសឱ្យក្រុមនិស្សិត បានចូលជួបនា ឱកាស នេះ តំណាងក្រុមនិស្សិតក៏បានរាយការណ៍ជូនសម្ដេចថានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់នេះ មានសមាសភាពជាមន្រ្តីរាជការនៃ ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថាក្រុមនិស្សិតដែលបានចូលជួបសម្ដេចក្រឡាហោម ស ខេង នាឱកាសនេះ គឺជាក្រុមនិស្សិតទទួលបានជ័យលាភីក្រោម ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស ហៅកាត់ថាJDSដែលផ្ដោតសំខាន់លើមន្រ្តី រាជការ វ័យក្មេងដែលមានសមត្ថភាព និងស្មារតីក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើង នា ពេលអនាគត៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner