ស្ពានឈើបណ្ដោះអាសន្នឆ្លងទំនប់ទឹកចាក់ទឹម ដែលកាត់ផ្តាច់ដោយទឹកជំនន់ទឹកភ្លៀងបានកសាងរួចរាល់ហើយ មន្ទីរទេសចរណ៍ អំពាវនាវដល់បងប្អូនអាចទៅលេងកំសាន្តរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលបាន នៅឃុំជៀប ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី
បានបញ្ជាក់ថា ស្ពានឈើបណ្ដោះអាសន្នឆ្លងកាត់ទំនប់ចាក់ទឹម ដែលត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ បានកសាងរួចរាល់វិញហើយ លោកសូមអំពាវនាវដល់ បងប្អូន ដែលមានបំណងទៅកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល អាចទៅលេងបានវិញហើយ តាមមធ្យោបាយរថយន្តប្រភេទកូរ៉េ សាំយ៉ុង និងទេសចរ ។

លោក សេង សាលី ប្រធានមន្ទីរទេស
ចរណ៍ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១២ ខែសីហាឆ្នាំ២០២២នេះ បានឲ្យដឹងថាក្រោយពេលរងជំនន់ទឹកភ្លៀងបណ្តាល
ឲ្យកាត់ផ្ដាច់ទំនប់ចាក់ទឹម មានប្រវែងប្រមាណជាង ១០០ម៉ែត្រដែលមិនអាចធ្វើដំណើរបាន កាលនោះក្រសួងធនធានទឹកនិងឧតុនិយម ក៍ដូចជាមន្ទីរ ព្រមទាំងអាជ្ញាធរ និងសហគមន៍បានរួមគ្នាកសាងស្ពានជាបណ្ដោះអាសន្នដែលអាចធ្វើដំណើរបានត្រឹមថ្មើរជើង និងម៉ូតូប៉ុន្តែក្រោយមកក៏បានកែប្រែថែមជើងសសរបុកគ្រឹះ ពង្រឹងគុណភាពស្ពានឲ្យរឹងមាំជាងមុន រហូតដល់ពេលនេះស្ពានឆ្លងកាត់ចំណុចដាច់នោះត្រូវបានតភ្ជាប់វិញហើយអាចឲ្យរថយន្ដធន់កូរ៉េ រថយន្ត សាំយ៉ុង និង រថយន្តទេសចរអាច ធ្វើដំណើរបាន ហេតុនេះលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងទៅលេងកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល អាចធ្វើដំណើរទៅមកបានវិញហើយ សម្រាប់ថ្ងៃចុងសប្តាហ៍នេះនិងថ្ងៃបុណ្យទានខាងមុខផងដែរ ។

សូមរំលឹកថា ទំនប់ចាក់ទឹមដែលស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស គឺជាទំនប់ស្ទាក់ទឹកផង ជាផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលផង ត្រូវបានកាត់ផ្ដាច់ ដោយទឹកជំនន់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្រោយទំនប់បានកាត់ផ្ដាច់ទាំងស្រុង និងមានមុខទឹកធំដល់ទៅជាង ១០០ម៉ែត្រ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកយ៉ាងខ្លាំង ជាពិសេសតំបន់រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាលត្រូវបានកាត់ផ្ដាច់ដោយពុំអាចធ្វើដំណើរបាន ក្នុងស្ថានភាពបែបនេះទាំងក្រសួង ទាំងមន្ទីរជំនាញក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរ ខិតខំកសាងស្ពានឈើខាងលើកនេះបានធ្វើដំណើរជាបណ្ដោះ
អាសន្នរហូតបានសម្រេច បើទោះបីមិនដូចទំនប់ដែលជាផ្លូវធ្វើដំណើរ ឡើងវិញក្តីក៏អាចធ្វើដំណើរជាបណ្ដោះអាសន្ន លើស្ពានឈើថ្មីនេះ បានដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner