សង្គ្រាម លោក ពូទីន នៅអ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយបួនឆ្នាំ

ម៉ូស្គូ៖ ការលុកលុយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ដើរថយក្រោយរយៈពេល ៤ឆ្នាំ នៅក្នុងត្រីមាសដំបូង បន្ទាប់ពីការវាយប្រហារលើប្រទេសជិតខាងខ្លួន។

តួលេខដ៏ដុនដាបនៃសង្រ្គាមរុស្ស៊ី បានធ្វើឱ្យសេដ្ឋកិច្ចរបស់ទីក្រុងម៉ូស្គូដែលកំពុងកើនឡើងនៅដើមឆ្នាំ ២០២២នេះ បានធ្លាក់ចុះក្នុងអំឡុងត្រីមាសទីពីរ។

ទិន្នន័យនៅថ្ងៃសុក្រសប្តាហ៍នេះបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ប៉ុន្តែបានល្អប្រសើរជាងការព្យាករណ៍ ដោយធ្លាក់ចុះ ៤% ប្រចាំឆ្នាំ។ ដោយគិតពីទិន្នផលដែលបាត់បង់នោះ GDP ឥឡូវនេះ គឺប្រហែលស្មើនឹងទំហំរបស់វាក្នុងឆ្នាំ ២០១៨។ នេះបើតាមប្រភពពីសារព័ត៌មាន Bloomberg Economics។

ភាពចលាចលនៃទណ្ឌកម្មអន្តរជាតិដោយសារសង្រ្គាម បានរំខានដល់ពាណិជ្ជកម្ម និងបានធ្វើឱ្យឧស្សាហកម្មដូចជាការផលិតរថយន្តជាប់គាំង ខណៈដែលការចំណាយរបស់អ្នកប្រើប្រាស់កើនឡើង។

ទន្ទឹមគ្នា ធនាគារកណ្តាលរុស្ស៊ីបានព្យាករណ៍ថា ការធ្លាក់ចុះនេះ នឹងកាន់តែអាក្រក់នៅក្នុងត្រីមាសខាងមុខ ដោយឈានដល់ចំណុចទាបបំផុតនៅក្នុងឆមាសទីមួយឆ្នាំក្រោយ។

ទេសាភិបាលរងធនាគារកណ្តាលរុស្ស៊ីលោក Alexey Zabotkin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូថា សេដ្ឋកិច្ចនឹងឆ្ពោះទៅរកលំនឹងរយៈពេលវែងថ្មីមួយ។ លោកថា នៅពេលដែលសេដ្ឋកិច្ចកំពុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ កំណើនរបស់វានឹងបន្តឡើងវិញ។

ស្របពេលជាមួយគ្នានេះដែរ ធនាគារនៃប្រទេសរុស្ស៊ីបានធ្វើសកម្មភាពដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងទីផ្សារ និងប្រាក់រូប្លិ៍ ជាមួយនឹងការគ្រប់គ្រងមូលធន និងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner