វីដេអូ៖ ភស្ដុតាងឧបករណ៍ធ្វើទារុណកម្មនៅមន្ទីរ ស-២១
មន្ទីរ ស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាបឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកំទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ”។ អ្នកទោសទាំងឡាយនឹងត្រូវបានគេសម្លាប់ចោល ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ ក្នុងនោះជនរងគ្រោះមួយចំនួនធំត្រូវបានបញ្ជូនទៅសម្លាប់នៅបឹងជើងឯក (ចម្ងាយ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ)។
ក្នុងអគារទាំង៤នៃអតីតវិទ្យាល័យទួលស្វាយព្រៃ ដែលក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ បានក្លាយជាមន្ទីរស២១នេះ បន្ទប់ថ្នាក់រៀនត្រូវបានប្រែក្លាយជាបន្ទប់តូចៗ ដែលមានប្រវែង២មx០.៨០ម សម្រាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។
ខាងមុខអគារពាស ដោយលួសបន្លាជាក្រឡាចក្រត្រង្គ ដេីម្បីការពារកុំឱ្យជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧-៧៨ អគារ “ក” បានរៀបចំជាបន្ទប់ទំហំ៦មx៤ម មានបង្អួចឃាំងដោយចម្រឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំឱ្យសម្រែកឈឺចាប់នៃជនរងគ្រោះឮចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។
អគារ “ក” សម្រាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជាអ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និងប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់ឱ្យការន្ទោរបង់។ អគារ “ខ គ និង ឃ” ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា ។
ជនរងគ្រោះដែលខ្មែរក្រហមចាប់ចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនា ឆ្នាំ១៩៧៨។ មានដូចខាងក្រោយ៖
• ក្នុងឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
• ក្នុងឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
• ក្នុងឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
• ក្នុងឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់
ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗ ដែលពួកវាបានសម្លាប់នោះទេ។ រយៈពេលឃុំឃាំងមាន២ខែ ទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ) គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញហើយបានចូលកាន់កាប់ក្រុងភ្នំពេញ ពួកគាត់បានរកឃើញជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិត។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
គួរបញ្ជាក់ថា ខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងតាមភូមិភាគនីមួយៗ និងបង្កើតឲ្យមានមន្ទីរសន្តិសុខ ៧៧កន្លែង សម្រាប់សួរចម្លើយជនរងគ្រោះ ហើយបានបង្កើតទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាញ់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន ១៩៤៤០រណ្តៅ។
ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ស២១ #ឧបករណ៍ធ្វើទារុណកម្ម #ក្អែកខ្មៅ #ភស្ដុតាង