ថៃ៖ ស្ត្រីដែលត្រឡប់មកពីទីក្រុងឌូបៃវិញ គឺជាករណីកើតជំងឺអុតស្វាលើកទី៥
បាងកក៖ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺអុតស្វាទី៥ ដែលកើតលើស្ត្រីជនជាតិថៃម្នាក់ ធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ។
វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បាននិយាយថា ស្ត្រីរូបនេះ មានវ័យ២៥ឆ្នាំ បានទៅដល់អាកាសយានដ្ឋានសុវណ្ណាភូមិ កាលពីថ្ងៃអាទិត្យទី១៤ សីហា ២០២២។គាត់មានអារម្មណ៍មិនស្រួល មុនពេលឡើងជិះយន្តហោះ ប៉ុន្តែបានសហការយ៉ាងល្អ ជាមួយមន្ត្រីសុខាភិបាល ពេលទៅដល់ថៃ។
មន្ត្រីសុខាភិបាលបានសម្គាល់ឃើញពងបែកលើខ្លួនរបស់នាង ហើយការធ្វើតេស្តបញ្ជាក់ថានាងឆ្លងជំងឺស្វាស្វា។ លោកវេជ្ជបណ្ឌិត Opas បាននិយាយថា ស្ត្រីរូបនេះបានចូលទៅមន្ទីរពេទ្យរួចហើយដើម្បីព្យាបាល។ បើតាមលោកវេជ្ជបណ្ឌិតថា សម្រាប់អ្នកជំងឺអុតស្វា ៤នាក់មុន គឺមិនទាន់បានចម្លងទៅអ្នកផ្សេងទៀតនៅឡើយទេ។
លោកថា បច្ចុប្បន្ននេះ ពិភពលោកមានករណីជំងឺអុតស្វា ជាង ៣ម៉ឺនករណីហើយ ក្នុងនោះ មានស្លាប់ព្រោះជំងឺនេះ ចំនួន ៦នាក់៕
ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត