លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនរួចរាល់ ដើម្បីចែករំលែកអាវុធទំនើបៗជាមួយសម្ព័ន្ធមិត្ត

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា ទីក្រុងម៉ូស្គូបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន អាស៊ី និងអាហ្រ្វិក ហើយថា ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់អាវុធទំនើបដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូនសម្ព័ន្ធមិត្តរបស់យើងនូវប្រភេទអាវុធទំនើបៗបំផុត ចាប់ពីអាវុធធុនតូច រហូតដល់រថពាសដែក និងកាំភ្លើងធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកផងដែរ ។

ការអត្ថាធិប្បាយខាងលើរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ធ្វើឡើងនៅឯពិព័រណ៍អាវុធនៅជិតទីក្រុងម៉ូស្គូ ដើម្បីអួតពីសមត្ថភាពអាវុធទំនើៗបរបស់រុស្ស៊ី ហើយប្រកាសពីឆន្ទៈរបស់ខ្លួន ក្នុងការចែករំលែកបច្ចេកវិទ្យាជាមួយប្រទេសដែលមានគំនិតដូចគ្នា៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner