ថៃប្រកាសព្រឹកនេះថា មានអ្នកឆ្លងកូវីដ១៩ជាង ១,៥០០នាក់ និងស្លាប់ ២៩នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,០២៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១៦ សីហា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦២លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,៨៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៧លាននាក់៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner