គម្រោងស្រូវនិរន្តរភាព បានជួយលើកស្ទួយជីវភាពគ្រួសាររបស់ ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ

កំពង់ធំ៖គិតរហូតមកដល់ពេលនេះគម្រោងស្រូវនិរន្តរភាពដែល ប្រជាសហគមន៍ដាំដុះកាន់តែច្រើនឡើង គឺជាមុខរបរថ្មីបន្ថែម ជួយឱ្យ កសិករអាចរកប្រាក់ចំណូលសម្រាប់ជួយផ្តត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ក្នុងដំណើរទស្សនកិច្ច ខេត្ត កំពង់ធំ និងពិធីបើក យុទ្ធនាការអន្ទាក់ សូន្យដែលបានរៀបចំឡើងនាទីរួមខេត្តកំពង់ធំ កាលពីពេលថ្មីៗមកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ការចូលរួមអនុវត្តស្រូវនិរន្តរភាពនេះ បានចូលរួម ចំណែក យ៉ាងសំខាន់ ដល់ការបង្កើនចំណូល និងមុខរបរថ្មីដល់ សហគមន៍ សំដៅកាត់បន្ថយភាពសម្ពាធទៅលើ ធានធានធម្មជាតិ។ជាមួយនឹងលទ្ធផលទទួលបានល្អប្រសើរនៃការអនុវត្តគម្រោងស្រូវ និរន្តរភាពក្រសួងបរិស្ថាន ចង់ឲ្យមានមានការពង្រីកគម្រោងនេះ ទៅ តំបន់ជុំវិញបឹងទន្លេសាប ត្បិតសត្វស្លាបជាច្រើនដែលត្រូវអភិរក្ស ។

ឯកឧត្តម បានថ្លែងទៀតថា “ចំពោះប្រជាសហគមន៍ ដែលអាចចូល រួមអនុវត្តគម្រោងស្រូវនិរន្តរភាពនេះបាន គឺត្រូវភ្ជាប់ជាមួយលក្ខខណ្ឌ មួយចំនួនចំបងៗគឺការមិនទន្ទ្រានដីបន្ថែម មិនបរបាញ់ ដាក់អន្ទាក់ សត្វព្រៃ ជាពិសេសសត្វខ្សិប។ តាមរយៈការអនុវត្តគម្រោងនេះ ពួកគាត់ក៏បានចំណូលពីសត្ខខ្សិបថែមទៀត”។

ចំណែក លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវ និរន្តរភាព នៃអង្គការ WCS បានបញ្ជាក់ថា ប្រជាសហគមន៍ មានប្រមាណជាង៣០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោង ស្រូវនិរន្តរភាព ហើយពួកគាត់កំពុងទទួលបានផលល្អ ប្រសើរជា រៀងរាល់ឆ្នាំ។ គម្រោងស្រូវនិរន្តរភាព ត្រូវបានអនុវត្តនៅតំបន់ អភរិក្សសត្វខ្សឹបចំនួន៦កន្លែង ដោយភាគច្រើននៅខេត្តកំពង់ធំ ដែលមានវត្តមានសត្វខ្សឹបច្រើនជាងគេ ។

ដោយឡែកអ្នកស្រី តែន សុឃី ជាកសិករដែលបានអនុវត្តនូវគម្រោង ស្រូវនិរន្តរភាពនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមអនុវត្តស្រូវនិរន្តរភាពនេះចាប់តាំង ពីឆ្នាំ ២០១៦មកជាមួយនឹង នៅលើផ្ទៃដី៦៨អា ដោយក្នុងមួយរដូវទទួល បានទិន្នផលចន្លោះពី១តោន ទៅ២តោន។ ក្រោយប្រមូលផលបាន ខាងគម្រោងទទួលទិញ ក្នុងមួយគីឡូក្រាម តម្លៃពី១ ១០០ -១ ២០០ រៀល ដែលជាតម្លៃមួយខ្ពស់ជាងស្រូវធម្មតា ។ការដាំដុះស្រូវ នេះងាយ លក់បានតម្លៃខ្ពស់ ហើយក៏ជាការលើកទឹកចិត្តដល់កសិករ ក្នុងការងារ ចូលរួម អភិរក្សសត្វខ្សឹបនៅក្នុងតំបន់នេះផងដែរ។

អ្នកស្រីបានឱ្យដឹងថា កសិករចាប់តាំងតែពីបានដាំដុះស្រូវនេះ មកមិន ជួបការលំបាកលក់ទេ ។តម្លៃទៀតសោតក៏ខ្ពស់គ្រាន់បើជាង ស្រូវធម្មតា ដែលបានតម្លៃក្រោម១ ០០០រៀលជាងក្នុងមួយគីឡូក្រាម។ក្រៅពីនេះ ការដាំដុះស្រូវវ និរន្តរភាពបែបធម្មជាតិ មិនត្រឹមជួយដល់សត្វព្រៃទេ នៅពេលអ្នកបរិភោគទិញយកទៅបានជួយដល់សុខភាពថែមទៀត។

គួរបញ្ជាក់ថា គម្រោងស្រូវនិរន្តរភាព នេះកំពុង ពង្រីកនៅតំបន់ផ្សេង ទៀតនៅជុំវិញបឹងទន្លេសាប មានដូចជានៅបារាយណ៍ តាំងគោកដែល មានប្រជាពលរដ្ឋចំនួន៦០០គ្រួសារ និងបន្តពង្រីកទៅ ស្រុក កំពង់ស្វាយ (កំពង់ធំ) និងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុក បាកាន ខេត្តពោធិសាត់ ក្នុងគោលបំណងពង្រីកវិសាលភាពសត្វខ្សឹប ដែលត្រូវ បានប៉ាន់ប្រមាណថា មានប្រហែល៥៥០ក្បាលនៅកម្ពុជា ស្មើនឹង៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាន នៅលើពិភព លោក ប្រមាណជាង៨០០ក្បាលប៉ុណ្ណោះ ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner