រដ្ឋបាលរាជធានីជំរុញដល់ខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធបន្តចលនា ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យកាន់តែផុលផុស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជំរុញដល់ អភិបាលខណ្ឌ ទាំង១៤ និងមន្ទីរពាក់ព័ន្ធធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋឱ្យមកទទួលការ ចាក់ វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ឱ្យបានលឿននិងគ្រប់គ្នា ពិសេសការ ចាក់ ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រើក ឡើង វិញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចូលរួមដោយ អាជ្ញាធរខណ្ឌ ទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២
នៅសាលារាជធានីភ្នំពេញ ។លោក ហួត ហៃ បានបញ្ជាក់ថា ជំងឺ កូវីដ-១៩ ជាជំងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅ រាជធានីភ្នំពេញ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំង ផងដែរ ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើប មិនធ្វើឱ្យ មនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះលោកសូមស្នើដល់ អភិបាល ខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមូយចំនួនទៀតធ្វើយ៉ាងបន្តចលនា ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកម្រើកឡើងវិញ។

លោកបានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពល រដ្ឋ ដែលចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការ ចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀន និងដល់តាមរោងចក្រផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន លើកឡើងថា នៅរាជធានីភ្នំពេញ ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅ ទទួលការចាក់វ៉ាក់ សាំងយ៉ាងច្រើន កកកុញ ទៅទីតាំងទាំង៤១ដែលបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមាន ការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយ វ៉ាក់សាំងទៅចាក់ ដល់ផ្ទះ ដល់វត្តអារាម ។ ការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញពួកគាត់ឱ្យស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះឱ្យបានគ្រប់គ្នា៕ ដោយ៖ វិចិត្រ, សម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner