សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន ៣៩នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ១២ករណី ទូទាំងប្រទេស ថ្ងៃទី២១ ខែសីហា

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣៩នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន ១២ករណី នៅទូទាំងប្រទេស ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ ដូច្នេះ សូមនិយាយថាទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងក្រុមគ្រួសារអ្នក ។

ក្នុងចំណោម ជនសង្ស័យទាំង ៣៩នាក់នេះរួមមាន៖ ករណីជួញដូរ ០៤ករណី ឃាត់ខ្លួនមនុស្ស ០៩នាក់, ករណីដឹកជញ្ជូន រក្សាទុក ០១ករណី ឃាត់ខ្លួនមនុស្ស ០១នាក់, ករណីចាត់ចែង សម្រួល ០២ករណី ឃាត់មនុស្ស ០២នាក់, បើកបរ ក្រោមឥទ្ធិពល ០២ករណី ឃាត់មនុស្ស ០៣នាក់, ករណីប្រើប្រាស់ ០៣ករណី ឃាត់ខ្លួនមនុស្ស ២៤នាក់(ស្រី ០១នាក់)។ ចំណែកឯ វត្ថុតាងចាប់យកបានសរុប មានសារធាតុ មេតំហ្វេតាមីន ស្មើនឹង ៣៥,១៤ក្រាម។

សូមបញ្ជាក់ថា ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ មានចំនួន ០៩អង្គភាព ក្នុងនោះមានដូចជា៖ កម្លាំងនគរបាលមានចំនួន ០៨អង្គភាព គឺនៅខេត្តបន្ទាយមានជ័យ បង្ក្រាបបានករណីចាត់ចែង ០២ករណី ឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ករណីប្រើប្រាស់ ចាប់យកម្ស៉ៅក្រាមពណ៌សរថ្លា ស្មើនឹង ០,៣១ក្រាម។ ខេត្តបាត់ដំបង កម្លាំងបង្ក្រាបបានករណីរក្សាទុក ០១ករណី ឃាត់ខ្លួនមនុស្ស០ ០១នាក់ ចាប់យកម្ស៉ៅក្រាមពណ៌សរថ្លា ស្មើនឹង ២,០០ក្រាម។ ខេត្តកំពង់ចាម បង្ក្រាបបានករណីប្រើប្រាស់ ០២ករណី ឃាត់ខ្លួនមនុស្ស ១៧នាក់ (ស្រី ០១នាក់) ចាប់យកម្ស៉ៅក្រាមពណ៌សថ្លា ស្មើនឹង ០,៧៣ក្រាម។ ខេត្តកំពង់ឆ្នាំង បង្ក្រាបបានករណីជួញដូរ ០១ករណី ឃាត់មនុស្ស ០១នាក់ បើកបរក្រោមឥទ្ធិពល ០២ករណី ឃាត់មនុស្ស ០៣នាក់ ចាប់យកម្ស៉ៅក្រាមពណ៌សរថ្លា ស្មើនឹង ២,០០ក្រាម។ ដោយឡែក នៅខេត្តកំពង់ស្ពឺ បង្ក្រាបបានករណីជួញដូរ ០១ករណី ឃាត់ខ្លួនមនុស្ស ០១នាក់ ចាប់យកម្ស៉ៅក្រាមពណ៌សរថ្លា ស្មើនឹង ៨,៩០ក្រាម។ ខេត្តមណ្ឌលគីរី បង្ក្រាបបានករណីប្រើប្រាស់ ០១ករណី ឃាត់ខ្លួនមន្ស្ស ០៥នាក់។ ខេត្តប៉ៃលិន បង្ក្រាបបានករណីជួញដូរ ០១ករណី ឃាត់ខ្លួនមនុស្ស ០២នាក់ ចាប់យកម្ស៉ៅក្រាមពណ៌សរថ្លា ស្មើនឹង ២០,៧៥ក្រាម។ ខេត្តស្វាយរៀង អនុវត្តដីកា ០១ករណី ចាប់ខ្លួនមនុស្ស ០១នាក់។ និងអង្គភាពកងរាជអាវុធហត្ថ ០១ករណី ធ្វើការបង្ក្រាបនៅខេត្តសៀមរាប ករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ ចាប់យកម្ស៉ៅក្រាមពណ៍សថ្លា ស្មើនឹង ០,៤៥ក្រាម៕

ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner