អភិបាលខណ្ឌមានជ័យថ្មី លោក ហែម ដារិទ្ធិ ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអាជីវករលក់ដូរក្នុងផ្សារចាក់អង្រែ

ភ្នំពេញ ៖ នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែ ស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២នេះ បន្ទាប់ពីពិធីសំណេះសំណាលជាមួយលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួច លោក ហែម ដារិទ្ធិ អភិបាល នៃគណៈភិបាលខណ្ឌមានជ័យ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ លោក មា សុភាព អភិបាលរង ខណ្ឌមានជ័យ អញ្ជើញ ទៅពិសារអាហារពេលព្រឹកនៅបរិវេណផ្សារចាក់អង្រែ ដើម្បីចង់ដឹងពីការសុខទុក្ខ ក៏ដូចជាការប្រកបរបរអាជីវកម្ម នៅផ្សារ ក្នុងការលក់ដូរ ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនអាជីវករផ្សារ រួចលោកអភិបាល ក៍ឆ្លៀតពេលចុះសំណេះសំណាល និង សាកសួរសុខទុក្ខជាមួយអាជីវករ និងផ្តល់អំណោយដល់អាជីវករដែរខ្វះខាត និងមានជីវភាពលំបាកផងដែរ ចំនួន ៣០នាក់ ដោយក្នុងមួយនាក់ ទទួលបាន ឃីត ១កញ្ចប់ ពងទា ១០គ្រប់ និង ថវិកា ៤០,០០០ រៀល ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner