រុស្ស៊ីប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ៣គ្រាប់ក្នុងសង្គ្រាមអ៊ុយក្រែន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្សីលោក សឺហ្គេ ស៊យហ្គូ ថ្លែងថា កងកម្លាំងរុស្ស៊ី បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួនបីគ្រាប់ដោយជោគជ័យ ក្នុងអំឡុងពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន ។
លោក ស៊យហ្គូ បានប្រាប់ទូរទស្សន៍ Russia 1 នៅថ្ងៃអាទិត្យម្សិលមិញថា មីស៊ីលនេះត្រូវបានប្រើប្រាស់ដោយកងកម្លាំងយើងចំនួនបីដង ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។ ហើយវាបានបង្ហាញពីគុណសម្បត្តិដ៏ឆ្នើមរបស់វាក្នុងឱកាសប្រើប្រាស់ចំនួនបីដង គុណភាពគឺមិនអាចមានមីស៊ីលស្រដៀងគ្នានេះលើពិភពលោកធ្វើបានឡើយ។ ក្រសួងការពារជាតិបានរាយការណ៍ពីការបាញ់មីស៊ីល Kinzhal កាលពីពាក់កណ្តាលខែមីនាកន្លងទៅ ដោយបញ្ជាក់ថា វាបានបំផ្លាញឃ្លាំងអាវុធនៅជិតទីក្រុង Ivano-Frankovsk នៅភាគខាងលិចអ៊ុយក្រែន ។
នេះជាលើកទីមួយហើយដែលអាវុធល្បឿនលឿនជាងសំឡេងត្រូវបានគេប្រើក្នុងការប្រយុទ្ធ។ មីស៊ីលប្រភេទនេះ គឺជាប្រព័ន្ធមួយក្នុងចំនោមប្រព័ន្ធដែលមានល្បឿនលឿនជាងសំឡេងជាច្រើន ដែលត្រូវបានបង្កើតឡើងសម្រាប់យោធារុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹងមីស៊ីល Avangard glider ដែលត្រូវបានបំពាក់នៅលើគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ICBMs និងកាំជ្រួច Zircon ដែលត្រូវប្រើប្រាស់ដោយកងទ័ពជើងទឹក៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា