ប៉ូលិសប៉ាគីស្ថាន ដាក់ពាក្យប្តឹងប្រឆាំងអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ ពីបទភេរវកម្ម
អាជ្ញាធរ បាននិយាយថា ប៉ូលិសប៉ាគីស្ថាន បានដាក់ពាក្យប្តឹងប្រឆាំងអតីតនាយករដ្ឋមន្ត្រីអ៊ីមរ៉ាន ខាន់ ពីបទភេរវកម្ម ដោយបានបង្កឱ្យមានភាពតានតឹងនយោបាយនៅក្នុងប្រទេសនេះ ខណៈដែលលោកបានធ្វើការជួបជុំទ្រង់ទ្រាយធំ ដើម្បីវិលត្រឡប់ឡើងកាន់តំណែងវិញ។
ការចោទប្រកាន់ពីបទភេរវកម្មនេះ បានកើតឡើង ដោយសារសន្ទរកថាមួយដែលលោកខាន់ បានធ្វើឡើងនៅក្នុទីក្រុងអ៊ីស្លាមម៉ាបាដ ដោយលោកបានប្តេជ្ញាប្តឹងមន្ត្រីប៉ូលិសជាច្រើននាក់ និងចៅក្រុមស្រីម្នាក់ និងបានចោទថាជំនួយការជំនិតម្នាក់ ត្រូវបានគេធ្វើទារុណកម្មក្រោយពីលោកត្រូវបានគេចាប់ខ្លួន។
លោកខាន់ហាក់ដូចជានៅមានសេរីភាព ហើយមិនទាន់បានដោះស្រាយការចោទប្រកាន់របស់ប៉ូលិសដែលត្រូវបាធ្វើឡើងប្រឆាំងនឹងរូបលោកទេ។ គណបក្សប្រឆាំង Tehreek-e-Insaf នៅប៉ាគីស្ថាន គណ បក្សនយោបាយរបស់លោកខាន់ បានចេញផ្សាយវីដេអូអនឡាញ ដែលបានបង្ហាញឱ្យឃើញក្រុមអ្នកគាំនៅជុំវិញផ្ទះរបស់លោក ដើម្បីរារាំងប៉ូលិសមិនចូលដល់ផ្ទះនោះ។
អ្នកគាំទ្ររាប់រយនាក់បន្តនៅទីនោះ កាលពីព្រឹកថ្ងៃចន្ទ។ គណបក្ស Tehreek-e-Insaf បានព្រមានថា ខ្លួននឹងធ្វើការជួបជុំនៅទូទាំងប្រទេស ប្រសិនបើលោកខាន់ ត្រូវគេចាប់ខ្លួន៕
ប្រភព៖ SCMP