សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនត្រូវការ ការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនត្រូវការបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីពីប្រទេសណាទាំងអស់ គឺត្រូវការតែការគាំទ្រពីផ្ទៃក្នុងបក្សតែប៉ុណ្ណោះ ។
ការប្រតិកម្មឆ្លើយតបពីសំណាក់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានអ្នកលើកឡើងថា ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចវៀតណាម គឺដើម្បីទៅស៉ំការគាំទ្រពីវៀតណាម និងទទួលបញ្ជាពីវៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីយប់មិញ ខ្ញ៉ំបានបង្ហោះហ្វេសបុកហើយអំពីទស្សនកិច្ច ហ៊ុន ម៉ាណែត នៅវៀតណាម និងប្រទេសផ្សេងៗទៀត ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រៅពី ម៉ាណែត ទៅទស្សនកិច្ចនៅវៀតណាម ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅចិន ជប៉ុន សិង្ហបុរី ថៃ ប្រុយណេ ។ល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដំណើរទស្សនកិច្ចរបស់ ហ៊ុន ម៉ាណែត នៅវៀតណាម ការរៀបចំកម្មវិធីតិចជាងដំណើរទស្សនកិច្ចនៅជប៉ុន និងសិង្ហបុរីទេ។
សម្តេច សង្ឃឹមថា អ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱ្យចេះដឹងជាងនេះ ក៉ំចេះតែវិភាគគ្មានមូលដ្ឋាន និងយល់ពីរបៀបរបបធ្វើការ៕ ដោយ វណ្ណលុក